របៀបធ្វើងាយៗ សាកធ្វើញ៉ាំទាំងអស់គ្នា ទំនងឆ្ងាញ់ណាស់! របៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ)

របៀបធ្វើងាយៗ សាកធ្វើញ៉ាំទាំងអស់គ្នា ទំនងឆ្ងាញ់ណាស់! របៀបធ្វើ ទឹកសណ្តែកខៀវ (ទឹកសណ្តែកបាយ) #គ្រឿងផ្សំ – សណ្តែកបាយ (ខៀវ) ១គីឡូ បកសំបកអោយស្អាត – ទឹក ៨លីត្រ (បើចង់ខាប់ កាត់បន្ថយចំនួនទឹក) – ខ្ទិះដូង ១លីត្រកន្លះ – ស្ករ ១គីឡូ (បើមិនចូលចិត្ត រសជាតិផ្អែមខ្លាំង សូមកាត់បន្ថយចំនួនស្ករ) – អំបិល១ ស្លាបព្រាកាហ្វេ – ស្លឹកតើយ ១០សន្លឹក #របៀបធ្វើ – យកសណ្តែក ត្រាំជាមួយទឹកក្តៅឧណ្ហៗ ចំនួនបីម៉ោង រួចហើយ លាងសម្រស់អោយស្អាត។ – យកសណ្តែក ដាក់កិនជាមួយ ទឹក៣លីត្រ ។ – បុកស្លឹកតើយ ពូតយកទឹក រួចដាក់លាយជាមួយទឹកសណ្តែក។ – យកទឹក៥លីត្រទៀត និង ខ្ទិះដូង មកថែមជាមួយនឹងទឹកសណ្តែកហើយ ដាំអោយពុះ។ – ដាក់ស្ករ និងអំបិលចូល ដាំអោយពុះសព្វជាការស្រេច។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *