តោះទិញម្នាក់មួយទុកជិះលេង!!! ឡូយណាស់ ម៉ូតូ HONDA SCOOPY i ស៊េរីឆ្នាំ 2021 ចេញជាផ្លូវការហើយ គឺមានរូបរាងស្អាតខ្លាំងមែនទែន
ក្រុមហ៊ុន អិន ស៊ី អិច គឺជាក្រុមហ៊ុនយក្សដ៏ធំមួយ ដែលផលិត និងតំឡើងតែម៉ូតូ ហុងដា តែប៉ុណ្ណោះ ក្នុងប្រទេសកម្ពុជា ។ ក្រុមហ៊ុន អិន ស៊ី អិច គឺជាសមាជិកមួយរបស់ក្រុមហ៊ុន KS Group ដែលមានទីតាំងនៅក្នុងទីក្រុង Bangkok នៃប្រទេសថៃ ហើយក្រុមហ៊ុននេះគឺជាដៃគូរបស់ហុងដា នៅប្រទេសជប៉ុន ។
ដោយឡែក នៅថ្ងៃទី០៥ ខែឧសភា ឆ្នាំ២០២០ នេះ ក្រុមហ៊ុន អិន ស៊ី អិច បានដាក់បង្ហាញនិងបានប្រកាសសម្ពោធជាផ្លូវការនូវប្រភេទម៉ូតូម៉ាក NEW SCOOPY i “THE TRENDERSETTER” ស៊េរីឆ្នាំ 2021 ដែលពោរពេញដោយភាពច្នៃប្រឌិតខ្ពស់ នឹងបង្កើតរសនិយមដ៏ឈានមុខគេក្នុងយុគសម័យជឿនលឿននាពេលបច្ចុប្បន្ននេះ។
យ៉ាងណាមិញ ចំពោះប្រភេទម៉ូតូម៉ាក NEW SCOOPY i “THE TRENDERSETTER” ស៊េរីឆ្នាំ 2021 នៅពេលនេះបានបង្ហាញខ្លួននៅក្នុងប្រទេសកម្ពុជាយើងហើយ ហេីយក្រុមហ៊ុន អិន ស៊ី អិច ក៏បានចេញជាវីដេអូផ្សព្វផ្សាយពាណិជ្ចកម្ម ដោយមានការចូលរួមថតដោយតារាសម្ដែង មាន សូនីតា លោក ហេង វិសាល និងលោក ថេណា ទៀតផង។
គូសបញ្ជាក់ថា Honda Scoopy-i គឺជាប្រភេទម៉ូតូដែលកំពុងតែពេញនិយមយ៉ាងខ្លាំងនៅក្នុងប្រទេសកម្ពុជា ជាពិសេសសម្រាប់មិត្តៗយុវវ័យតែម្តង។ អតិថិជនទាំងអស់អាចរកទិញបាននៅគ្រប់បណ្ដាហាងលក់ម៉ូតូហុងដាទាំងអស់ទូទាំងប្រទេសចាប់ពីពេលនេះតទៅ។ សម្រាប់ព័ត៌មានបន្ថែម៖ 010 922 922
សូមទស្សនាវីដេអូខាងក្រោម
ប្រភព៖ khmerosja