កុំចេះតែហ៊ាន ចូលលួចញឹកដងពេក លោក តាំង គីមឡេង ទ្រាំលែងបាន ក៍បានចុះទៅចាប់ជនសង្ស័យដោយផ្ទាល់ ដោយប្រទះឃើញនៅ
ប្អូនប្រុស តាំង គីមឡេង ត្រូវបានអ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក បានស្គាល់រូបប្អូនយ៉ាងច្រើន ព្រោះតែអំពើសប្បុរសធម៍របស់ប្អូន ដែលជារឿយៗយើងតែងតែឃើញវត្ដមានបុរសម្នាក់នេះ យកឧបករណ៏ សំភារៈសិក្សា និងថវិកាមួយចំនួនជូនទៅដល់ក្មេងៗទីទល់ក្រ និងចាស់ជរា ដែលត្រូវការជំនួយជាដើម។
យ៉ាងណាមិញ កាលពីវេលាម៉ោងជិត៤ទៀបភ្លឺ ឈានចូលថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ ហាងរបស់លោក តាំង គីមឡេង ត្រូវបានជន សង្ស័យមានគ្នាពីរនាក់ដែលជាមុខសញ្ញាចាស់បានចូលគាស់ និងបានលួចយកសម្ភារៈមួយចំនួនយកទៅបាត់។ បេីតាមការបញ្ជាក់ពីលោក តាំង គីមឡេង បានមានការរៀបរាប់នៅលេីទំព័រហ្វេសប៊ុករបស់ខ្លួនថា៖
«មុខសញ្ញា ដែលបានចូលគាស់ហាងពីរដងត្រូវបាននាំមកអនុវត្តតាមច្បាប់ និងកំពុងតាមប្រមាញ់មុខសញ្ញាម្នាក់ទៀតជាគ្នីគ្នាមកអនុវត្តទោសទៅតាមផ្លូវច្បាប់ ថ្ងៃនេះជាថ្ងៃសីលអ្វីៗចង់ធ្វេីទៅតាមថ្ងៃសីល តែគាត់បានលួច4ដងមិនគិតសីលអញ្ចឹងធ្វេីទៅតាមហ្នឹងចុះ មុខអាណិតណាស់តែលួចអស់ម៉ាសុីនឆុងកាហ្វេ និងសម្ភារះជាច្រេីន»។
គូសបញ្ជាក់ថា ចំពោះជន សង្ស័យដែលបានចូលគាស់ហាងខាងលេីកាលពីព្រឹកទៀបភ្លឺនេះ ត្រូវបានប្រមាញ់ចាប់បានដោយលោក តាំង គីមឡេង ម្ចាស់ហាងផ្ទាល់តែម្តង ស្ថិតនៅតំបន់បឹងកក់បន្ទាប់ពីបានចុះដេីររករយៈពេលប៉ុន្មានម៉ោងក៏ប្រទះឃេីញ និងបាននាំខ្លួនយកមកប៉ុស្តិ៍វាលវង់ ដេីម្បីប្រគល់អោយសមត្ថកិច្ចសាកសួរចម្លេីយដេីម្បីស្វែងរកចាប់ខ្លួនបក្ខពួកជាបន្ត។