រកបានហើយ សម្រាប់បងប្អូនដែលឈឺខ្នង ឈឺសន្លាក់ញឹកញាប់ ! វិធីភេសជ្ជៈជួយព្យាបាល ការឈឺឆ្អឹងខ្នង និងឈឺសន្លាក់

ការឈឺឆ្អឹងឆ្អែង កើតឡើងដោយសារការចុះខ្សោយនៃប្រព័ន្ធឆ្អឹង និងសន្លាក់ដែលនៅក្នុងរូបរាង្គកាយរបស់យើង ដែលជាទូទៅវាកើតឡើងចំពោះវ័យចំណាស់ ដូចជាការឈឺជង្គង់ ឈឺសន្លាក់ និងការពិបាកអង្គុយ ងើបឈរជាដើម។ ការពិសារ ទឹកក្រូចឆ្មា ទឹកឃ្មុំគឺជាការព្យាបាលតាមបែបធម្មជាតិធម្មជាតិ វាអាចជួយឱ្យសុខភាពឆ្អឹងរបស់យើងមានភាពល្អប្រសើរ និងមានភាពរឹងមាំ។ * គ្រឿងផ្សំ៖  – ទឹក – ក្រូចឆ្មា – ទឹកឃ្មុំ – ខ្ជាយ * វិធីធ្វើ៖  – យកខ្ជាយ ៣មើមកិនយកទឹករួចលាយជាមួយទឹកស្អាតឲ្យបាន ១កែវ  – បន្ទាប់មកដាំវាឲ្យពុះរួចយកវាមករក្សាទុកឲ្យត្រជាក់បន្តិចប្រមាណ១៥នាទី  – លាយទឹកឃ្មុំមួយស្លាព្រាបាយ និងក្រូចឆ្មាពីរចំណិតជាមួយទឹកខ្ជាយខាងលើ  – ពិសារ ១កែវ រាល់ពេលព្រឹក និងពេលល្ងាច ១កែវ មុនហូបអាហារ ៣សប្តាហ៍ក្រោយយើងនឹងអាចទទួសបានលទ្ធផលល្អប្រសើរ។  *** សូមពិនិត្យ និងពិគ្រោះជាមួយគ្រូពេទ្យឱ្យបានច្បាស់លាស់ និងអស់លទ្ធភាពជាមុន។ វិធីនេះអាចប្រើសាកល្បងនៅពេលដែអ្នកមិនមានជម្រើសផ្សេង។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *