នេះទឹកចិត្តគ្រូបង្រៀន! ហេតុតែចង់ឲ្យសិស្សចេះ សុខចិត្តឆ្លៀតពេល ថតវីដេអូបង្រៀនជាមួយទូរស័ព្ទចាស់មួយដោយខ្លួនឯង ទុកចែកឲ្យសិស្សសិក្សានៅផ្ទះដោយខ្លួនឯង

ដូចដែលបានដឹងហើយថាដោយសារបញ្ហាជំងឺកូវីដ១៩ ធ្វើឲ្យគ្រឹះ​ស្ថាន​សិក្សា​សាធារណៈនិង​ឯកជន​ ទូទាំងប្រទេស ត្រូវបានចាប់​អនុវត្ត​វិស្សមកាល​តូច​មុនកាលកំណត់ គិតមកដល់ថ្ងៃនេះ សាលាមិនទាន់បើកវិញទេ ប៉ុន្តែក្រសួងអប់រំបានរៀបចំកម្មវិធីសិក្សាពីចម្ងាយ(E-Learning) ដែលផ្សាយតាមបណ្តាញសង្គមហ្វេសបុក ក៏ដូចជាប៉ុស្តិ៍ទូរទស្សន៍សំរាប់ឲ្យសិស្សានុសិស្សសិក្សាស្វែងយល់ដោយខ្លួន រយៈពេលឈប់សំរាកមកនេះ។

ដោយឡែកកាលពីកន្លងទៅនេះ រូបថតប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសបុក ត្រូវបានចាប់អារម្មណ៍ជាខ្លាំង ដោយលោកគ្រូបង្រៀនម្នាក់ក្នុង វិទ្យាល័យសម្ភៈបុរៈ​ ស្ថិតក្នុងស្រុកសំបូរ ខេត្តក្រចេះ បានថតការបង្រៀនដោយខ្លួនឯង មិនមានក្រុមការងារជួយថតអ្វីនោះឡើយ ដោយដាក់ទូរស័ព្ទចាស់មួយកលលើតុ សំរាប់ថតចែកជូនដល់កូនសិស្សទុកស្វ័យសិក្សាដោយខ្លួនឯងកំឡុងពេលសំរាកនេះ។ រូបនោះត្រូវបានចែករំលែកតៗគ្នាជាច្រើន ដោយបានធ្វើការបញ្ចេញមតិជាមួយការគោរពសរសើរទឹកចិត្តគ្រូបង្រៀន ជាខ្លាំង។

ប្រភព៖thmeyload

Leave a Reply

Your email address will not be published. Required fields are marked *