ទើបដឹងទេ!!! ទាំងនេះហើយដែលបំផ្លាញខួរក្បាលរបស់លោកអ្នកទាំងមិនដឹងខ្លួន
ខួរក្បាលជាកន្លែងដ៏សំខាន់មួយសំរាប់មនុស្សគ្រប់រូប។ បើគ្មានខួរក្បាលទេមនុស្សមិនអាចរស់នៅបានឡើយ ហើយក៌មានមានធ្វើការគិតបានដែរ។ មនុស្សច្រើនណាស់មិនសូវខ្វាយខ្វល់ពីបញ្ហាសុខភាពខួរក្បាលរបស់ពួកគេ។ ថ្ងៃនេះយើងសូមបង្ហាញពីចំណុចអាក្រក់ដែលធ្វើឲ្យខួរក្បាល់មានបញ្ហា។ ហើយសូមប្រិយមិត្តត្រូវចេះយកចិត្តទុកដាក់ក្នុងការថែរក្សាខួរក្បាល់របស់អ្នកទាំងអស់គ្នាឲ្យល្អប្រសើរ។
ខាងក្រោមនេះ ជាទំលាប់ចង្រៃដប់យ៉ាង ដែលបំផ្លាញខួរក្បាល អ្នកដោយប្រយោល ៖ ១. មិនញុំាអាហារពេលព្រឹក ៖ អ្នកដែលមិនញុំាអាហារពេលព្រឹក នាំឲ្យជាតិស្ករ ក្នុងឈាមធ្លាក់ចុះ និងធ្វើឲ្យសរសៃ ឈាម ដឹកនាំសាធាតុចិញ្ចឹម ទៅខួរក្បាលមិនគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលចុះខ្សោយ ជាលំដាប់ ដូចនេះត្រូវញុំាអាហារ ពេលព្រឹកឲ្យបានទៀងទាត់ ។ ២. ហូបច្រើនពេក ៖ ពេលហូបក៏មិនប្រាកដថា ល្អដែរ ពេលដែលអ្នកទទួលទាន លើសកំណត់តាមតម្រូវការ ហើយការ ហូបលើសកម្រិតដូចជា ពពួកប៊ូហ្វេជាដើមនេះ ធ្វើឲ្យ សរសៃឈាម ទៅចឹញ្ចិមខួរក្បាល អ្នករឹង នឹងធ្វើឲ្យប្រាជ្ញាស្មារតី អ្នកចុះខ្សោយ ។ ៣ .ការជក់បារី៖ មិនត្រឹមតែបំផ្លាញសួតខ្លួនឯង និង អ្នកដទៃទេ វាថែមទាំងធ្វើឲ្យខួរក្បាល កាន់តែរួញ នឹងងាប់ កោសិការ ប្រសាទ ហើយប្រឈមយ៉ាងខ្ពស់ ជាមួយជំងឺ Alzhiemer វង្វេងវង្វាន់ ។ ៤ .ហូបស្ករច្រើនជ្រុល ៖ ហូបស្ករ មិនសំដៅលើស្ករ ឬស្ករត្នោត ដែលលក់លើទីផ្សារទេ តែជាអាហារដែលរំលាយទៅជា ស្ករមានដូចជា បាយ ដំឡូងជាដើម ។ ស្ករច្រើនលើសលប់នោះ ធ្វើឲ្យដំណើរស្រូបយក ប្រតេអ៊ីន និងសាធាតុ ចិញ្ចឹមធ្លាក់ចុះ ប្រឈមជាកង្វះសារធាតុចិញ្ចឹម ក៏រួមចំនែកជាមួយ ការចិញ្ចឹមខួរក្បាលផងដែរ ។ ៥ .ការបំពុលដោយផ្សែងពុល៖ ជាការពិតខួរក្បាល ត្រូវខ្យល់បរិសុទ្ធច្រើនជាងផ្នែកណាៗ ទាំងអស់ នាំរាងកាយ ការស្រូបផ្សែងពុលនានា មិនថា ផ្សែងធូប ផ្សែងឡាន ក្លិនលូ ធ្វើឲ្យអុកស៊ីហ្សែន ទៅចិញ្ចឹមខួរក្បាល មិនគ្រប់គ្រាន់ ធ្វើឲ្យខួរក្បាលចុះខ្សោយ ជាលំដាប់ ដូចនេះអ្នកគួរតែឆ្លៀតពេល ទៅស្រូបយកខ្យល់អាកាស បរិសុទ្ធតែស្រុកស្រែ ជនបទ ដើម្បីឲ្យខួរក្បាលស្រលះល្អ ។
៦. គេងតិចពេក ៖ សម័យ Facebook មនុស្សម្នាលែងយកចិត្តទុកដាក់ លើការដេកពួនដូចមុន ធ្វើឲ្យការគេង កាន់តែតិចទៅៗ ។ ការគេងធ្វើឲ្យខួរក្បាល បានសំរាក ការគេងតិចៗ មានរយៈពេលយូរទៅ ធ្វើឲ្យកោសិការខួរក្បាល ស្លាប់ ។ ៧ .គេងគ្របមុខ ៖ មនុស្សមួយចំនួនចូលចិត្តគេង ដោយគ្របមុខជិត តែគេមិនដឹងថា ការគ្របមុខជិតឈឹង ដូច មនុស្សស្លាប់ ធ្វើឲ្យការដកដង្ហើម មិនបានបានល្អទេ ព្រោះសម្បូរទៅដោយ Carbone dioxide ហើយអុកស៊ីហ្សែន ថយចុះ ។ ៨. ប្រើខួរក្បាល ពេលកំពុងតែឈឺ ៖ ពេលកំពុងតែមានជំងឺ ហើយនៅតែបន្តធ្វើការ និង រៀនសូត្រ បែបខ្លាំងទៀត អ្នកមិនខុសពីយកកំាបិត កាប់ក្បាលខ្លួនឯងទេ ព្រោះពេលឈឹគ្រប់អវៈយវៈ ត្រូវការសម្រាក ពិសេសខួរក្បាល ។ ៩ .មិនសូវចេះគិតវែងឆ្ងាយ ៖ ការគិតវែងឆ្ងាយ ឬវិភាគរឿងអ្វីមួយ មិនត្រឹមតែធ្វើឲ្យយើងជោគជ័យ ទេ តែជាលំហាត់ខួរ ក្បាលមួយដ៏ល្អ ដែលមនុស្សគ្រប់គ្នា គួរតែធ្វើ ។ ១០ ការមិននិយាយចេញមកក្រៅ៖ មនុស្សដែលមិនសូវបញ្ចេញ យោបល់ច្រើន ធ្វើឲ្យខួរក្បាលគាត់កាន់តែស្ពឹក ស្រពោន ដូចការដែល គេមិនចង់បើកមាត់ដូចគ្នា។ ប្រភព៖cambodiapluz