អីយ៉ា ធ្លាប់តែឃើញតារាTik Tok សុខា តែខ្លួនជាមនុស្សប្រុស តែពេលនេះមកតែងខ្លួនជាមនុស្សស្រីវិញ ពិតជាស្អាតណាស់ មើលសឹងតែមិនស្គាល់

សុខា គឺជាតារាម្នាក់នៅក្នុងបណ្ដាញសង្គម តិចតុក ហើយគាត់តែងតែតែងខ្លួនធ្វើជាមនុស្សប្រុស និងប្រើប្រាស់ពាក្យសម្ដីបែបប្លែកៗ អមមកជាមួយទឹកមុខបែបស្ងួត បូករួមនឹងកាយវិការ ដែលជាហេតុធ្វើឱ្យគាត់ទទួលបានការចាប់អារម្មណ៏យ៉ាងខ្លាំង ពីសំណាក់អ្នកនិយមប្រើប្រាស់បណ្ដាញសង្គម ហ្វេសប៊ុក ដែលមានអ្នកតាមដានមិនស្រាកស្រាំសោះឡើយ។

សុខា មានឈ្មោះពិតគឺ ថន សុខា មានអាយុ ២៥ឆ្នាំ គាត់មានបងប្អូនចំនួន ៥នាក់ ហើយសុខា គឺជាកូនពៅ សុខាគឺជាក្មេងកំព្រាឪពុកម្តាយតាំងពីតូច ហើយសុខាត្រូវមករស់នៅជាមួយមីងនៅក្រុងសួង ខេត្ដត្បូងឃ្មុំ ដោយជួយលក់ដូរមុខរបរលក់ចាប់ភួយតិចតួច នៅផ្ទះ។ សុខាជាក្មេងស្រីមានអត្ដចរិកមនុស្សប្រុស ហើយស្រលាញ់ស្រីដូចគ្នា អត្ដចរិករបស់សុខា ជាមនុស្សប្រុស គឺមានតាំងពីតូចមិនអាចកែបាន ដែលចរិកជាប្រុស ខ្លួនជាស្រី។

ដោយឡែក នាមុននេះបន្ដិច ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ យើងទាំងអស់គ្នា ធ្លាប់តែឃើញសុខា តែងខ្លួនធ្វើជាមនុស្សប្រុស ស្រាប់តែលើកនេះ សុខា បានផាត់មុខ ធ្វើសក់ តុបតែងខ្លួនធ្វើជាមនុស្សស្រីម្ដង ដោយគ្រោងរ៉ូបពណ៍ខ្មៅ មើលទៅប្លែកភ្នែកតែម្ដង។ ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក សិល្បករកម្ពុជា របស់លោក អុឹម ជីវ៉ា បានរៀបរាប់ឱ្យដឹងថា៖

“អីយ៉ា ពិតជាប្លែកមែន សុខា សុខា តារាTik Tok ប្រែជាមនុស្សស្រីស្អាតហើយ មើលហើយស្អាតបែកភ្នែក! ថ្ងៃនេះខ្ញុំបាទ អុឹម ជីវ៉ា បាននាំសុខា សុខា មកកែខ្លួនអោយក្លាយជាស្រីស្អាត។ សូមអរគុណម្ចាស់ក្រុមហ៊ុន ផលិតផល ស្ពាយបាញ់សម្លា ប់ មេរោគ U well ដែលបានឧបត្ថម្ភផ្តាច់មុខ ក្នុងការផលិតកម្មវិធី និងវិដេអូខ្លីៗ និងសូមអរគុណ Beauty Lounge salon នៅខាងជើងផ្សាទួលគោកដែលបាត់ផាត់មុខធ្វើសក់អោយ សុខា។ ដោយក្តីគោរពអំពីខ្ញុំបាទៈ អុឹម ជីវ៉ា”៕

Leave a Reply

Your email address will not be published. Required fields are marked *