ជួយស៊ែរមួយមិនអស់ថ្មទេ ! ថ្ងៃនេះប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកមួយនៅកណ្តាលស្រះស្រង់

នេះបើយោងតាមហ្វេសប៊ុករបស់អាជ្ញាធរជាតិអប្សរា Apsara Authorityបានបង្ហោះសារថា៖ព័ត៌មានទាន់ហេតុការណ៍នៅថ្ងៃទី៦ ខែឧសភា ឆ្នាំ២០២០ក្រុមការងារជួសជុលប្រាសាទកណ្តាលស្រះស្រង់បានប្រទះឃើញចម្លាក់ថ្មសត្វអណ្តើកនៅក្នុងកំណាយស្រាវជ្រាវ។

អាជ្ញាធរជាតិអប្សរានឹងផ្តល់ព័ត៌មានលំអិតបន្ថែមនៅថ្ងៃស្អែក។សូមជម្រាបថា ក្នុងពេលដំណើរការការដ្ឋានជួសជុលប្រាសាទនៅកណ្ដាលស្រះស្រង់ ដែលកសាងឡើងក្នុងរជ្ជកាលព្រះបាទជ័យវរ្ម័នទី៧ខាងលើនេះ ក្រុមការងារបានរកឃើញវត្ថុបុរាណជាច្រើន ជាក់ស្ដែងនាពេលថ្មីៗនេះ គេបានរកឃើញវត្ថុបុរាណ

ចំនួន ៣ ប្រភេទ រួមមានជាអាទិ៍៖ ត្រីសូល៍ធ្វើពីលោហៈចំនួន ២ ដែលមួយនៅមានរូបរាងពេញលេញ និងមួយទៀតនៅសល់តែបំណែកចុងស្រួចមួយចំហៀង ព្រមទាំងបំណែកខ្វាតពណ៌ស ឬគ្រីស្តាល់ជាច្រើនគ្រាប់ និងបំណែកចម្លាក់ក្បាលនាគធំមួយ ដែលមួយផ្នែកធំកប់នៅក្នុងដីនៅឡើយ៕

 

 

រូបថត៖ លោក ឈូក សូម៉ាឡា

Leave a Reply

Your email address will not be published. Required fields are marked *