ដឹងពីចំណូលអ្នកឡើងភ្នំយកឃ្មុំអាជីពទាំងអស់នេះ ញាក់សាច់…

នៅប្រទេសណេប៉ា(Nepal)ភូមិមួយឈ្មោះ គូឡុង គីជាភូមិមួយដែលសំបូរទៅដោយអ្នកឡើងភ្នំយកឃ្មុំអាជីពខ្ពស់ៗ ដែលភាគច្រើននៅចង្កេះភ្នំ ឬនៅតាមកំពូលភ្នំដូចរូបខាងក្រោម ហើយទឹកឃ្មុំដែលពួកគាត់យកបានសុទ្ធតែទឹកឃ្មុំសុទ្ធ និងមានគុណភាពខ្ពស់បំផុតសម្រាប់តម្រូវការលើទីផ្សារ ប៉ុន្តែទឹកឃ្មុំទាំងអស់នេះគឺពិបាក និងប្រថុយគ្រោះថ្នាក់ណាស់ក្នុងការឡើងទៅយកវា

ពេលខ្លះគឺឡើងរហូតដល់ទៅកំពស់រ៉ាប់រយម៉ែតពីដី ដាក់ខ្សែរ៉កពីកំពូលភ្នំមក តែកាធ្វើបែបនេះគឺប្រថុយនឹងគ្រោះថ្នាក់ណាស់ ហើយអ្នកល្មមៗពុំមានលទ្ធភាពក្នុងការឡើងទៅយកឡើយ។

បើតាមប្រភពបានបញ្ចាក់ថាពួកគាត់មានចំណូលក្នុងមួយខែៗប្រហែលជា 5,000$ស្របទៅតាមតម្រូវការទីផ្សារ និងការខិតខំរបស់ពួកគាត់ផងដែរ។

ប៉ុន្តែទោះជាចំណូលច្រើនក៏ពិតមែន តែសកម្មភាពរបស់ពួកគាត់ពិតជាមានគ្រោះថ្នាក់ណាស់ ហើយពេលខ្លះពួកគាត់ត្រូវឃ្មុំទិចពេញខ្លួនផងដែរ ព្រោះឃ្មុំដែលពួកគាត់យកភាគច្រើនសុទ្ធតែឃ្មុំចង្អេរ ប្រវែងជិតមួយម៉ែត្រ ឬធំជាងនេះ ហើយមេឃ្មុំវិញប្រហែលជិតប៉ុនមេដៃ ឬកូនដៃ។

Leave a Reply

Your email address will not be published. Required fields are marked *