រោគសញ្ញា​ ទំាង៥ ដែលបង្ហាញថាក្រលៀនរបស់បងប្អូនកំពុងស្ថិតក្នុងភាពគ្រោះថ្នាក់!

ក្រលៀនមានសារ:សំខាន់ណាស់សំរាប់រាងកាយ ដើម្បីដំណើរការ ប្រព្រឹត្ត ទៅធម្មតា ។ តួនាទីរបស់ក្រលៀន​ គឺ បន្សាប និង សំអាតជាតិពុលដោយចំរស់ ប្រហែលពី ១០-១៥០ លីត្រក្នុងមួយថ្ងៃ ។ ក្រលៀន ក៏មានតួនាទីត្រួតពិនិត្រ សារ:ធាតុអេឡិចត្រូលីត្រ​ក្នុងរាងកាយរបស់យើង​ និង សំពាធឈាមផងដែរ ។
យើងនឹងបង្ហាញអ្នកអំពី អាការ:ទាំង ៥​ នេះដូចតទៅ:


១ – ការឈឺចាប់
ប្រសិនបើអ្នកមានការឈឺចាប់ត្រង់ផ្នែកខាងលើនៃខ្នង ដែលជាទីតាំង របស់ក្រលៀន មានន័យថា ក្រលៀនរបស់ស្ថិតក្នុងភាពគ្រោះថ្នាក់​ ហើយ ប្រហែលជាអ្នកអាចមានដុំគ្រោះក្នុងក្រលៀនផង ។

២ – ចេញកន្ទួលៗលើស្បែក
ប្រសិនបើក្នុងរាងកាយមានបរិមាណជាតិទឹកច្រើនលើសកំរិតវានឹងធ្វើឲកើតមាន កន្ទួលៗក្រហមលើស្បែក និង កើតមានជំងឺលើក្រលៀន ។

៣ – អស់កំលាំង
ពេលដែលក្រលៀនរបស់អ្នកដំណើរការទៅបានល្អ តាមធម្មតាវា តែងតែ ផលិតអរម៉ូនអេរីត្រូប៉ូអេទីន ដែលចូលរួមបង្កើតគ្រាប់ឈាម និង ដឹកជញ្ជួន អុកសីសែនទៅគ្រប់ផែ្នកទាំងអស់ នៃកោសិការាងកាយ ។ ភាពកង្វះគ្រាប់ឈាម ក្រហមក្នុងបរិមាណតិចតួចគឺធ្វើឲសាច់ដុំចុះខ្សោយ ។

៤ – បំលាស់ពណ័ទឹកនោម
ប្រសិនបើទឹកនោមមានពណ័ខ្មៅ, ស្លេកថ្លា ហើយមានការឈឺបត់ជើងតូច ពិបាក មានន័យថាក្រលៀនរបស់អ្នក មិនមានដំណើរការប្រក្រតីឡើយ ៕


៥ – មានក្លិនលោហៈធាតុក្នុងមាត់
ប្រសិនបើមានកាកសំណល់ឈាមច្រើន ប្រមូលផ្តុំក្នុងរាងកាយ វានឹងធ្វើឲ មានខ្យល់ដង្ហើម និង​ ក្លិនមាត់មិនល្អ ។

ប្រសិនបើអ្នកសង្កេតឃើញកើតមានសញ្ញាទាំងនេះ ។ អ្នកគួរតែធ្វើការផ្លាស់ប្តូរ ទំលាប់របបអាហារ និង ធ្វើការពិគ្រោះជំងឺជាមួយវេជ្ជៈបណ្ឌិតឯកទេសតំរង់នោម ។
ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *