ថ្ងៃ​-​ខែ​​សង់ផ្ទះ​ល្អ​និង​មិនល្អ​ដែលអ្នកទាំងអស់គ្នាគួរយល់ដឹង…

ក្បួន​ខាងក្រោម​នេះ ស្រាវជ្រាវ​ដោយ​លោក​បណ្ឌិត​មី​សែ​ល​ត្រា​ណេ និង​មាន​បោះពុម្ព ផ្សាយ​ នៅក្នុង​សៀវភៅ​“​វប្ប​ធ៌​ម​ខ្មែរ​សុ​រិ​ន្ទ្រ​-​ភាគ​ទីមួយ​”​។ តាម​ការរៀប​រាប់រប​ស់លោក​បណ្ឌិត​ក្បួន ​នេះ​ចងក្រង​ឡើង​តាម​ការស្រាវជ្រាវ និង​សម្ភាសន៍​មួយចំនួន​ដូចជាៈ​តម្រា​​ព្រះគ្រូ​ភ្រី​ង ​មេ​ធំ​ក​រោ ចៅអធិការ​វត្ត​បាន​តា​ណាំង​, តម្រា​របស់​ព្រះគ្រូ​បន​ពូ​ជិ​តោ​ជា​ចៅ អធិការ​វត្ត​បាន​ឃោ​ក​ពុ សង្កាត់​ថ្ម ស្រុក​ប្រាសាទ ខេត្ត​សុ​រិ​ន្ទ្រ និង​កិច្ចសម្ភាសន៍​ជាមួយ លោក​អុំ​ឥន្ទ្រ ក្លា​ញី​ង​នៅ​ភូមិ​បុ​ទុម​។​ *១. ​ថ្ងៃ​សង់ផ្ទះ​* -​ ​ថ្ងៃអាទិត្យ ៖ ទុក្ខ​តាម​ស្អិត​មិនល្អ​ឡើយ​ -​ ថ្ងៃ​ច​ន្ទ ៖ លាភ​ច្រើន​ក្រៃ ​ – ​ថ្ងៃ​អង្គារ ៖ ព្យាធិ​បៀតបៀន​មាន​រោគ​ភ័យ​ – ​ថ្ងៃ​ពុធ​៖ ប្រពៃ​ចំរើន​ផល​ផ្តល់​ភោគ​ច្រើន​ – ​ថ្ងៃ​ព្រហស្បតិ៍ ៖ ឥត​ទាស់ សុខ​សម្រាន្ត​បានមក​ដល់ ​ -​ ថ្ងៃ​សុក្រ ៖ ទុក្ខ​និង​សុខ​លាយ​ស្មើគ្នា​ – ​ថ្ងៃ​សៅរ៍​៖ ឲ្យ​ដកឃ្លា ឲ្យ​លើក​ពេល​កុំ​មាក់ងាយ មិនល្អ​ឡើយ​ *២.​ ខែ​សង់ផ្ទះ​* -​ ខែ​មករា​-​កុម្ភៈ៖ ពីរ​ខែ​នេះ​មាន​លាភ​ល្អ​សួស្តី​ – ​ខែមីនា៖ បុរាណ​លោក​ហាម​មិនល្អ​ឡើយ​ – ​ខែ​មេសា​៖ ខែ​នេះ​ល្អ​មាន​សេចក្តីសុខ​សប្បាយ​, លាភ​យស​នឹង​កើតមាន​យ៉ាងច្រើន​ សន្ធឹកសន្ធាប់​។​ -​ ខែ​ឧសភា៖ មិនល្អ​ទេ នឹងមាន​ទុក្ខ​ក្តៅក្រហាយ​ -​ ខែ​​មិថុនា៖ ល្អ មាន​សេចក្តីសុខ​ទាំង​កាយ​សប្បាយ​ទាំង​ចិត្ត​ -​ ខែ​កក្កដា​៖ មិនល្អ​ទេ​នឹង​វិនាស​អន្តរាយ អស់ទ្រព្យ​សម្បត្តិ​ – ​ខែ​សីហា​៖ មិនល្អ​ឡើយ នឹង​កើតទុក្ខ​ក្តៅក្រហាយ​ទាំង​កាយ​ទាំង​ចិត្ត ​ – ​ខែ​កញ្ញា៖ ល្អប្រសើរ​ណាស់ សក្តិ​យស​មាំមួន​ពន់ពេក​ -​ ខែ​​តុលា៖ នឹង​បាត់បង់​លង់គំនិត មិនល្អ​ -​ ខែ​​វិច្ឆិកា​៖ ប្រ​យ័ត្នក្រែង​មាន​ជន​អន្ធពាល​ចូល​បង្កាច់​ឲ្យ​កើតរឿង​គ្រោះកាច​ -​ ខែ​​ធ្នូ​៖ នឹង​ថ្កើង​ថ្កុំ​ប្រមូលផ្តុំ​អស់ទ្រព្យ​ផង​ទាំងឡាយ ទាសាទាសី​មាន​ច្រើន​ជា​បរិវារ​ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *