បុរសៗតិចអត់ដឹងចុះ យកទូរសព្ទដាក់ក្នុងហោប៉ាវ វាមានជាតិវិទ្យុកម្មអាចបំផ្លាញមេជីវិតឈ្មោលបាន…
ការសិក្សាថ្មីមួយបានបង្ហាញថា អ្នកដែលចូលចិត្តទុកទូរសព្ទនៅក្នុងហោប៉ាវជាពិសេសប្រុសៗនោះ ជាតិវិទ្យសកម្ម(Radiation) នឹងបំផ្លាញនូវមេជីវិតឈ្មោលមិនឱ្យបង្ករកំណើតបានឡើយ ប្រសិនបើព្យាយាមយកទូរសព្ទដាក់នៅក្នុងហោប៉ាវនោះ។
បើទោះបីជាមនុស្សខ្លាចនូវប្រព័ន្ធចំលង នៃទូរសព្ទជាពិសេសជាតិវិទ្យុសកម្មភាគច្រើន នៃពួកគេនៅតែទុកទូរសព្ទដៃនៅក្នុងហោប៉ាវដដែល។ពេលខ្លះយើ់ងគិតថាវាស្រួល ដើម្បីយក មកទូរសព្ទទៅនរណាម្នាក់ឬក៏លើកទូរសព្ទនរណាម្នាក់ តែពេលខ្លះយើងមិនដឹងអំពីការជះឥទ្ធិពលអាក្រក់ពីការទុកនៅក្នុងហោប៉ាវនោះទេ។
ប្រព័ន្ធនៃការសិក្សាស្រាវជ្រាវទៅលើក្រដាស់រហូតទៅដល់២១បានបង្ហាញពីជាតិវិទ្យុ សកម្មដែលលេចចេញនៅលើក្រដាសដែលជាតិវិទ្យុសកម្មនេះ បានបំផ្លាញទៅដល់មេជីវិតឈ្មោលទៀតផង។
កាលពីឆ្នាំ ២០១១ កន្លងទៅ អង្គការសុខភាពពិភពលោក (World Health Organization) បានចាត់ចំណាត់ថ្នាក់ជាតិវិទ្យកម្ម ទៅកាន់ដំណាក់កាលមហារីក២បេ។ វាគឺជារៀបចំ ឬចាត់ចំណាត់ថ្នាក់ដំបូងបង្អស់ ដែលទូរសព្ទដៃ ប៉ះពាល់ដល់ស រីរាង្គកាយរបស់មនុសនោះ។យ៉ាងណាក៏ដោយ លោកវិជ្ជបណ្ឌិត Moskowitz បានព្រមានអំពី បញ្ហានេះ ដោយការបញ្ជាក់ពី University of Newcastle បានបង្ហាញយ៉ាងច្បាស់ ពីភស្តុតាងដែលបុរសមិនគួរទុក ទូរសព្ទដៃពួកគេ នៅក្នុងហោប៉ាវនោះទេព្រោះវាអាចបំផ្លាញនូវមេជីវិតឈ្មោលបានយ៉ាងងាយ។
ប្រភព៖cambodiapluz