យីហោម៉ាតដ៏ល្បី7-Eleven នឹងមានវត្តមាននៅប្រទេសកម្ពុជាឆាប់ៗនេះហើយ ក្រោយក្រុមហ៊ុនមួយទើបទទួលបានសិទ្ធិផ្តាច់មុខ
អ្នកដែលធ្លាប់បានធ្វើដំណើរទៅប្រទេសថៃ ប្រាកដជាបានស្គាល់ហាង ម៉ាត7-Eleven ដែលជាផ្សារទំនើបខ្នាតតូចៗ (ម៉ាត) មានឈ្មោះល្បីខ្លាំងនៅប្រទេសថៃបើកលក់ដំណើរការ២៤ម៉ោង។ ម៉ាត7-Eleven ជាយីហោដ៏ល្បីល្បាញមួយ ដែលលក់សិទ្ធបន្ត (Franchise) ទៅកាន់ប្រទេសជាច្រើនលើពិភពលោក ។
ដោយឡែកកាលពីថ្ងៃទី ៥ ខែឧសភាឆ្នាំ ២០២០ នេះ ក្រុមហ៊ុន CPALL (Cambodia) Co., LTD ទទួលបានសិទ្ធិផ្តាច់មុខក្នុងការបង្កើត និងប្រតិបត្តិការហាង 7-Eleven នៅកម្ពុជាក្នុងរយៈពេល ៣០ ឆ្នាំ ដែលចំពោះកុងត្រានេះអាចនឹងបន្ដ ចំនួន២ដងទៀត ដែលក្នុង១ដងមានសុពលភាព ២០ឆ្នាំ។
ក្រុមហ៊ុនស៊ីភីអាល់ (ខេមបូឌា) ខូអិលធីឌីជាក្រុមហ៊ុនបុត្រសម្ព័ន្ធថ្មីមួយដែលត្រូវបានបង្កើតឡើងស្របតាមច្បាប់នៃប្រទេសកម្ពុជាសម្រាប់ប្រតិបត្តិការអាជីវកម្ម 7-Eleven ក្រោមកិច្ចព្រមព្រៀងសិទ្ធិផ្ដាច់មុខនៅកម្ពុជាយីហោហ្វ្រេនឆាយនេះ នឹងមានដើមទុនចុះបញ្ជីដំបូងចំនួន ៥.០០០ ដុល្លារអាមេរិក។
ប្រភព៖ thmeyload