សឹងតែមិនចង់ជឿ វាលឿនពេកហើយ សម្រាកចុះទៅអូន អូនក៏ហត់ច្រើនហើយដែរ សុំទោសផងដែលបងមិនបានទៅជូនដំណើរ
កាលពីវេលាម៉ោង១១យប់ ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ នេះ មានករណីគ្រោះថ្នាក់ចរាចរណ៍មួយបានកើតឡើង ដោយឡានតូរីសមួយគ្រួសារដឹកបន្លែផ្លែឈើ បានបែកកង់រេធ្លាក់ប្រឡាយក្រឡាប់ បណ្ដាលឲ្យស្លា ប់ស្រ្តីជាម្តាយ និងកូនស្រីម្នាក់ ស្ថិតនៅផ្លូវជាតិលេខ៦ ត្រង់ចំណុចភូមិសាលាក្រៅ ខេត្តបន្ទាយមានជ័យ ។
បេីតាមរយៈគណនីហ្វេសប៊ុកឈ្មោះ AhPin Cha Cha ដែលត្រូវជាមិត្តភ័ក្ដិស្រ្តីរង គ្រោះខាងលេីបានបង្ហោះពីទិដ្ឋភាពក្នុងពិធីបុណ្យស ព ព្រមទាំងបានរៀបរាប់ទាំងអារម្មណ៍រន្ធត់ចិត្តជាខ្លាំងថា៖«ស្លុតចិត្តណាស់ វាលឿនពេកហើយ សម្រាកចុះអូន អូនក៏ហត់ច្រើនហើយដែរ សុំទោសផងដែលបងមិនបានទៅជូនដំណើរ Ya Angel Amy’s Angel»។
ទន្ទឹមនឹងនេះដែរ ក៏មានមិត្តភ័ក្តិរបស់ស្រ្តីរងគ្រោះម្នាក់ទៀតដែលមានគណនីហ្វេសប៊ុកឈ្មោះ Daly Brand បានបង្ហាញអារម្មណ៍តក់ស្លុតជាខ្លាំងបន្ទាប់ពីបានទទួលដំណឹងដ៏ក្រៀមក្រំនេះ និងបានបង្ហោះសារចូលរួមរំលែកទុក្ខដល់គ្រួសារស ព ដោយមានខ្លឹមសារដូចតទៅ៖«ជូនពរឲ្យឯង និងកូនទៅកាន់សុខគតិភពណា ជាតិក្រោយកុំអាយុខ្លីអញ្ចឹងទៀតស្រណោះណាស់ សឹងតែមិនចង់ជឿ Ya Angel Amy’s Angel»។
ជាមួយគ្នានេះ ក៏មានប្រិយមិត្ត និងមហាជនជាច្រើនបានសម្ដែងនូវអារម្មណ៍យ៉ាងក្រៀមក្រំ និងចូលរួមរំលែកទុក្ខដល់គ្រួសារនៃស ពផងដែរ។ ជាថ្មីម្តងទៀត ក្រុមការងារ KhmerOsja សូមចូលរួមសោកស្តាយចំពោះគ្រួសាសពដែលបាត់បង់សមាជិកជាទីស្រលាញ់របស់គ្រួសា និងសូមវិញ្ញាណ ក្ខន្ធអ្នកទាំងពីរទៅកាន់សុគតិភព។