កប់តែម្តង ចិញ្ចៀនពេជ្ររបស់អ្នកនាង Siv Mey មួយវង់នេះ តម្លៃថ្លៃកប់តែម្តង គឺអាចទិញផ្ទះវីឡាបានមួយខ្នង ដែលមានតម្លៃដល់ទៅ

ដូចដែលប្រិយមិត្ដ ជាអ្នកនិយមប្រើប្រាស់បណ្ដាញ សង្គម ហ្វេសប៊ុក ក៏ដូចជាបណ្ដាញសង្គម BIGO Live ប្រាកដជាស្គាល់យ៉ាងច្បាស់រួចមកហើយ នូវលោកស្រី Siv Mey Online Shop ដែលគាត់ គឺជាថៅកែលក់ឡេ ដ៏មានឈ្មោះល្បីល្បាញក្នុងបណ្ដាញសង្គម បូករួមនឹងភាពបុិនប្រសប់ខាងវោហាស័ព្ទផងដែរ។

យ៉ាងណាមិញ បើនិយាយអំពីភាពជោគជ័យ ទៅលើមុខជំនួញ បូករួមជាមួយចិត្ដសប្បុរសធម៌របស់លោកស្រី សៀវ មុី វិញនោះ គឺជារឿយៗយើងតែងតែឃើញ វត្ដមានរបស់គាត់បានចុះទៅចែកអំណោយ ទៅដល់បងប្អូនប្រជាពលរដ្ឋក្រក្រីជាច្រើន មិនថានៅទីជិតឆ្ងាយនោះឡើយ ដើម្បីជាការជួយសម្រាលទៅដល់ជីវិភាពរស់នៅរបស់ពួកគាត់ បានមួយកម្រិត។

ដោយ​ឡែក​ ក្រឡែកមកមើលអំពី គ្រឿងអលង្ការតុបតែងលម្អខ្លួន របស់លោកស្រី សៀវ មុី ដែលទើបតែធ្វើរួចរាល់កាលពីពេលថ្មីៗនេះ នោះគឺចិញ្ចៀនពេជ្រមួយវង់យ៉ាងស្រស់ស្អាតបំផុត ដែលឃើញហើយ ពិតជាធ្វើឱ្យមហាជនមានការចាប់អារម្មណ៏ជាខ្លាំង ហើយបើនិយាយអំពីតម្លៃវិញនោះ គឺអាចទិញកំពូលរថយន្ដដ៏ទំនើបបានមួយគ្រឿង ឬផ្ទះវីឡាមួយខ្នងបាត់ទៅហើយ។

ក្នុងនោះដែរ យោងតាមរយៈគេហទំព័រ ហ្វេសប៊ុកផេក ហាងពេជ្រ បុប្ផាគន្ធ ដែលមានឈ្មោះល្បីល្បាញ និងជាហាងដែលតែងតែធ្វើគ្រឿងអលង្ការពេជ្យ ជូនលោកស្រី សៀវ មុី គ្រប់កម្មវិធីនោះ បានប្រាប់ឱ្យដឹងថា៖”អគុណបងមុី ត្រូវចិត្ត១វង់ទៀតហេីយ ចិញ្ចៀនពេជ្រស្អាត ១១.៥លី D color ៣២៨,០០០ដុល្លារអាមេរិក 016 211 115 / 097 4478 478”។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *