ចាត់ទុកសំណាងហើយ ប៉ះចំលោកស្នងការរងចិត្តធម៌! ឃើញពីរនាក់ប្តីប្រពន្ធមានជីវភាពខ្វះខាត គ្រាន់តែធ្វើការណែនាំ និងឲ្យមួកសុវត្ថិភាពថែមទៀត (មានវីដេអូ)

លោកវរសេនីយ៍ឯក សែម គន្ធា ស្នងការរងនគរបាលរាជធានីភ្នំពេញ នៅព្រឹកថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០នេះ បានដឹកនាំកម្លាំងចរាចរណ៍ជាច្រើនរូប ចុះរឹតបន្ដឹងច្បាប់ចរាចរណ៍ នៅតាមផ្លូវជាតិលេខ៦អា ស្ពានទី៩ វត្ដពោធិ៍មាស ខណ្ឌជ្រោយចង្វារ រាជធានីភ្នំពេញ។

លោកវរសេនីយ៍ឯក សែម គន្ធា បានអប់រំណែនាំ ដល់នគរបាលចរាចរណ៍ ឲ្យអនុវត្តច្បាប់ឲ្យបានម៉ឹងម៉ាត់ត្រឹមត្រូវ មានតម្លាភាព មិនមានការរើសអើង ស្មើភាពគ្នា ប្រកបដោយកាយវិការទន់ភ្លន់ សុភាពរាបសារ តែអនុវត្តច្បាប់ម៉ឺងម៉ាត់។

ជាមួយគ្នានោះ លោកវរសេនីយ៍ឯក សែម គន្ធា បានលើកឡើងថា ការចូលរួមរបស់ប្រជាពលរដ្ឋ គឺកាត់បន្ថយគ្រោះថ្នាក់ កាត់បន្ថយនូវការធ្វើឲ្យខូចខាតមធ្យោបាយ កាត់បន្ថយការខាតបង់ថវិកា របស់ប្រជាពលរដ្ឋ កាត់បន្ថយរបួសស្នាម កាត់បន្ថយការស្លាប់ផងដែរ។

អំឡុងពេលចុះរឹតបន្តឹងច្បាប់ ដោយមើលឃើញពលរដ្ឋ២នាក់ប្តីប្រពន្ធ មានជីវភាពខ្វះខាត បើកម៉ូតូមិនមានពាក់មួកសុវត្ថិភាព និងបំពាក់កញ្ជក់ត្រឹមត្រូវ លោកវរសេនីយ៍ឯក​ សែម​ គន្ធា បានធ្វើការណែនាំពន្យល់ពីច្បាប់ចរាចរណ៍ផ្លូវគោកថ្មី និងថែមទាំងឲ្យមួកសុវត្ថិភាពចំនួន២ សំរាប់ពាក់ក្នុងការធ្វើដំណើរ។

គូសបញ្ជាក់ថា ក្នុងរយៈពេល៧ថ្ងៃ នៃការរឹតបន្ដឹងច្បាប់ ស្ដីពីចរាចរណ៍ផ្លូវគោក របស់គណៈកម្មាធិការជាតិសុវត្ថិភាពចរាចរណ៍ផ្លូវគោក និងអគ្គស្នងការដ្ឋាន នគរបាលជាតិ មានយានយន្ដចំនួន១៣,៩៦៨គ្រឿង ត្រូវបានផាកពិន័យ តាមអនុក្រឹត្យលេខ៣៩ នៅទូទាំងប្រទេស៕


ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *