ចាស់ៗបុរាណ៖ ​ហាមដាច់ខាត់! ធ្វើផ្ទះកំុអោយផ្លូវ​ដើរ​បុក​ចំ​មាត់ទ្វារផ្ទះ ព្រោះវាជា​ព្រួញ​ពិឃា.ត.

លោកអ្នក​គួរ​ចៀសវាង​អង្គុយ​លើ​ទីតាំង​ស្ថិត​នៅ​ចុង​ផ្លូវ​ដ៏​វែង​ណាមួយ ព្រោះ​លក្ខណៈ​បែបនេះ ប្រៀប​ដូចជា​ព្រួញ​ពិឃាត​ដ៏​ធំ​មួយ​រត់​សំដៅ​មក​បុក​ចំ​លោកអ្នក ហើយ​ច្បាប់​មួយ​នេះ​ក៏​ណែនាំ​ឱ្យ​យក​ទៅប្រើ ប្រាស់​ជាមួយនិង​គោលដៅ​រៀបចំ​កន្លែង​ធ្វើការ​ផងដែរ ។​
​​ក្នុងករណី​ទីតាំង​អង្គុយ​របស់​លោក​អ្នក​ស្ថិត​នៅ​ខាងឆ្វេង​ចុង​ដងផ្លូវ​ដ៏​វែង​ណាមួយ សូម​ណែនាំ ឱ្យ​ឃ្លាំ​សង្កេត​មើលថា កិច្ចដំណើរការ​អ្វី​ក៏​ដោយ​មិន​សូវ​ជួប​ផល​រីកចម្រើន ឬ​ទទួល​ជោគជ័យ​នោះ​ឡើយ ។ ទាំងអស់នេះ គឺ​កើត​ចេញពី​ហេតុផល​ដោយសារ​មាន​ព្រួញ​ពិឃាត (​ចុង​ផ្លូវ​ដ៏​វែង​ទុក​ប្រៀបដូចជា​ចុង​ព្រួយ​) បុក​មក ចំ​ទីតាំង​កន្លែង​អង្គុយ​របស់​លោក​អ្នក ទោះបីជា​ទីតាំង​អង្គុយ​នោះ​នៅក្នុង​បន្ទប់​ត្រូវ​បិទ​ឃាំង​ដោយ​ទ្វារ ហើយ​ក៏ដោយ​ចុះ ។
​ ​ជាង​នេះ​ទៅទៀត​ក្នុងករណី​ទីតាំង​អង្គុយ​នៅ​ចុង​ផ្លូវ​ណា​មួយ ដែល​ជា​ច្រក​ដ៏​ចង្អៀត កាន់តែ​គ្រោះ ថ្នាក់​ធ្ងន់ធ្ងរ​ថែម​ទៀត ដែល​ទាមទារ​ឱ្យ​លោក​អ្នក​ប្រញាប់ ធ្វើ​ការកែសម្រួល​ឱ្យបាន​ឆាប់​បំផុត ប្រសិនបើ​អាច ធ្វើ​ទៅ​រួច​ទាំង​ក្នុង​រូបភាព​ជា​ផ្ទះល្វែង ឬ​ជា​កន្លែង​ធ្វើការ ។​ក៏​ប៉ុន្តែ​ក្នុង​ករណី​ដែល​មិន​អាច​ធ្វើ​ការកែសម្រួល​បាន​ទេ​នោះ វិធី​ដែល​ណែនាំ​ឱ្យ​ជ្រើសរើស​យក គឺ វិធី​បង្វែរ​ថាមពល​នៃ​សរ​ពិឃាត​នេះ​ដោយ​ប្រើ​រូបភាព​បិទ​នៅ​តាម​ជញ្ជាំង ។ប្រសិនបើ​ច្រក​ដើរ​មិន​តូចចង្អៀត ពេក​ទេ​នោះ ណែនាំ​ឱ្យ​បិទ​រូបភាព​ភូមិសាស្ត្រ​ទឹក​និង​ដើមឈើ ដើម្បី​ជួយ​បំបែក​ថាមពល​អាក្រក់​មួយ​នេះ​ឱ្យ បែក​សាយ​ទុក​ជា​ការជួយ​កាត់​បន្ថយ​ឥទ្ធិពល​របស់​វា​បាន​ខ្លះ​ដែរ ។​
គួរ​តោង​ប្រយ័ត្ន​ព្រំ​ដំបូល​
​ ​ព្រំ​ដំបូល​វា​ប្រៀប​ដូចជា​ព្រួញ​ពិឃាត ក្នុង​លក្ខណៈ​មួយ​ដែល​បែរមុខ​មក​ចំ​មាត់ទ្វារ​របស់​អ្នក​ពី ដំបូល​ផ្ទះ​របស់​អ្នកដទៃ ។ លោកអ្នក​គួរ​ប្រយ័ត្នប្រយែង​ក្នុង​លក្ខណៈ​បែបនេះ​ឱ្យបាន​ខ្ពស់​បំផុត ព្រោះ​ព្រួញ ពិឃាត​បែបនេះ​អាច​បង្ក​បញ្ហា​ខូចខាត​ប៉ះពាល់​ដល់​មុខ​ជំនួញ និង​ការងារ​របស់​លោក​អ្នក​បាន ។​​ក្នុងករណី​ព្រំផ្ទះ​របស់​អ្នកដទៃ​មាន​ចុង​ស្រួច​ចង្អុល​មក​ចំ​ផ្ទះ​របស់​លោក​អ្នក​នោះ យើង​ណែនាំ​ប្រើ អ្វី​មក​បិទបាំង​ចំណែក​ត្រង់នោះ​ឱ្យ​ផុត​ពី​ភ្នែក ឬក៏​អាច​ប្រើ​បញ្ចក់​មូល​ខ្នាត​តូច​មួយ ដើម្បី​បន្សាប​ឥទ្ធិពល​នៃ សរ​ពិឃាត​ឱ្យ​ត្រឡប់​ទៅវិញ ។​
ក្រៅពីនេះ​លោក​អ្នក​ក៏​អាច​ជ្រើសរើស​វិធី​មួយ​បែប​ទៀត ដោយ​ប្រើ​កញ្ចក់​ដែល​ក្បួន​ចិន​សែ​ឱ្យឈ្មោះ ថា ប៉ា​ហ្គូ (​កញ្ចក់​ត្រីកោណ​មាត្រ​សាស្ត្រ​នៃ​ទិស​ទាំង​៨)​។ តែ​វិធី​នេះ​គ្រាន់តែ​ការពារ គឺ​លោក​អ្នក​ក៏​មិន​បាន បំផ្លាញ​អ្នកដទៃ​នោះទេ ហើយក៏​មិន​បង្ក​ឱ្យ​កើតសង្គ្រាម​ខាង​ហុងស៊ុយ​ឡើង​ដោយ​ទទេៗ​ដែរ ។​វិធី​ដែល​ល្អ​បំផុត​សម្រាប់​ការចាត់ការ​ជាមួយនឹង​សរ​ពិឃាត​ដូចជា​ព្រំ នៅលើ​ដំបូល​ផ្ទះ​បែបនេះ ដោយ​មិន​បង្ក​ផល​អាក្រក់​ដល់​អ្នកជិតខាង​អាច​ជ្រើសរើស​យក​គោលការណ៍​រឿង​ធាតុ​មក​ប្រើ​ក៏​ល្អ​ម្យ៉ាង​ដែរ ។

ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *