ធុញសង្សារផ្ញើរសារមកពេក ក៏បិទទូរស័ព្ទដេក!! ស្រាប់តែព្រឹកឡើងគេខលប្រាប់ថា នាងជួបគ្រោះថ្នាក់ស្លាប់ហើយ…

បុរស​ម្នាក់​ចាប់​ផ្ដើម​ធុញ​ទ្រាន់​ជាមួយ​នឹង​សារ​​របស់​មិត្តស្រី​​ខ្លួន​​ដែល​តែង​តែ​ផ្ញើរ​មក​ឲ្យ​​គាត់​ជា​រៀង​រាល់​ថ្ងៃ​ហើយ​​សារ​​​ទាំង​នោះ​គ្មាន​អ្វី​ក្រៅ​ពី​
“អូន​ស្រលាញ់​បង​ អូន​នឹក​បង​…” ឡើយ​។

ប៉ុន្តែ​មាន​យប់​មួយ​នោះ​​គាត់​បាន​ទទួល​សារ​​ពី​នាង​ដូច​សព្វ​ដង​តែ​គាត់​មិន​បាន​ចាប់​អារម្មណ៍​បើក​សារ​នោះ​អាន​ទេ​ហើយ​ក៏​​បាន​ចូល​គេង​លក់​បាត់​​ទៅ​។​លុះ​ព្រឹក​​​ឡើង​គាត់​បាន​ទទួល​ទូរស័ព្ទ​ពី​ម្ដាយ​របស់​មិត្ត​ស្រី​គាត់​​​ថា​៖

“យប់​មិញ​កូន​​របស់​ខ្ញុំ​​​បាន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ស្លាប់​បាត់​ហើយ​។”
ភ្លាម​នោះ​គាត់​ក៏​បាន​បើក​សារ​​ដែល​នាង​​​បាន​ផ្ញើរ​មក​ឲ្យ​គាត់​កាល​ពី​យប់​មិញ​ ដោយ​ក្នុង​សារ​នោះ​មាន​សេចក្ដី​ថា​ ៖
“បង​សម្លាញ់​​តើ​បង​អាច​ចេញ​មក​មុខ​ផ្ទះ​បង​បន្តិច​បាន​ទេ​ អូន​ជួប​គ្រោះ​ថ្នាក់​ចរាចរណ៍​ អូន​ចង់​ជួប​មុខ​បង​ជា​លើក​ចុង​ក្រោយ​…”

មិត្ត​ទាំង​ឡាយ​អើយ​!!! បើ​ទោះ​ជា​អ្នក​រវល់​ ឬ​គ្មាន​អារម្មណ៍​យ៉ាង​ណា​ក៏​ដោយ​ក៏​សូម​កុំ​ព្រងើយ​កន្តើយ​ជាមួយ​មនុស្ស​ជា​ទី​ស្រលាញ់​របស់​អ្នក​អី​។
ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *