រកមុខឃើញហើយ នេះហើយជាមុខចោលួចទាក់ឆ្កែអ្នកភូមិពេលយប់…

ខេត្តតាកែវ៖ កម្លាំងនគរបាលស្រុកព្រៃកប្បាស ឃាត់ខ្លួនជនសង្ស័យម្នាក់ ក្នុងចំណោមបក្ខពួក០២នាក់ ករណីលួចទាក់ឆ្កែ ស្ថិតនៅត្រង់ចំណុច ភូមិទង្គែ ឃុំស្នោ ស្រុកព្រៃកប្បាស ខេត្តតាកែវ កាលពីវេលាម៉ោង២២ និង១០នាទី ថ្ងៃទី០៨ ខែឧសភា ឆ្នាំ២០២០ ។

មន្ត្រីនគរបាលស្រុកព្រៃកប្បាសបានឲ្យដឹងថា៖ ជនសង្ស័យឈ្មោះ ហ៊ួត គឹមហាក់ ភេទប្រុស អាយុ៣៥ឆ្នាំ មុខរបរ មិនពិតប្រាកដ មានទីលំនៅក្នុង ភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (ឃាត់ខ្លួន) និងបក្ខពួកម្នាក់ទៀត ឈ្មោះ ម៉ាប់ ភេទប្រុស អាយុ ៣០ឆ្នាំ រស់នៅក្នុង ភូមិស្លា ឃុំចារ ស្រុកព្រៃកប្បាស ខេត្តតាកែវ (រត់គេចខ្លួន) ។ វត្ថុតាងរួមមាន៖ ម៉ូតូ ០១គ្រឿង អន្ទាក់សម្រាប់ទាក់ឆ្កែមួយ សត្វឆ្កែ០១ក្បាល ។

បច្ចុប្បន្នជនសង្ស័យ និងវត្ថុតាងត្រូវបានសមត្ថកិច្ចបញ្ជូនខ្លួនមកអធិការដ្ឋាននគរបាលស្រុកព្រៃកប្បាស ដើម្បីចាត់ការបន្តតាមនីតិវិធី ៕

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *