នេះជាសម្រស់របស់ សោភា ទេពី ក្នុងវ័យ១៦ឆ្នាំ ពិតជាស្អាតខ្លាំងណាស់អ្វីដែលពិសេសនោះគឺ…

ភ្នំពេញ​៖ បើទោះបីជា មានការរិះគន់ ទៅលើបទចម្រៀងរបស់ សោភា ទេពី នៅលើបណ្តាញសង្គមប៉ុណ្ណាក៏ដោយ ក៏រូបនាង នៅតែមានសង្ឃឹម និងមិនជះកំហឹងខ្លាំងទៅលើ អ្នកទាំងអស់នោះ ដែលសម្តែង ការមិនពេញចិត្ត លើបទចម្រៀងនោះទេ ដោយបច្ចុប្បន្ននេះ នាងក៏នៅតែបន្តចេញបទបន្តបន្ទាប់ទៀត ដោយមិនខ្វល់ទៅការថាស្តី របស់សំណាក់មហាជននោះទេ។

ក្នុងនោះដែរ បើគិតមកសព្វថ្ងៃនេះដែរ តារាស្រីរូបនេះ មានវ័យ១៦ឆ្នាំហើយ ដែលទើបតែធ្វើពិធីខួបកំណើត កាលពីប៉ុន្មានថ្ងៃមុន តែយ៉ាងណា ក៏មានមនុស្សជាច្រើន សឹងមិនជឿនោះទេថា នាងទើបតែមានអាយុ១៦ឆ្នាំ ដោយសារតែ មុខមាត់ និងរូបរាង ហាក់ដូចជាធំមុនអាយុទៅទៀត ដោយអ្នកខ្លះ បាននិយាយថា នាងហាក់ដូចជាមិនសាកសមនឹងអាយុទាល់តែសោះ។

ចំពោះរឿងរ៉ាវនេះ ក៏សោភា ទេពី បានលើកបញ្ជាក់ប៉ុន្មានដងហើយ រហូតនាងបង្ហាញអត្តសញ្ញាណប័ណ្ឌ ឲ្យគ្រប់គ្នា បានឃើញទៀតផងដែរ​ ដើម្បីបញ្ជាក់ថា រូបនាង ពិតជាមិនបានកុហកហ្វេនៗនោះទេ ថានាងមានអាយុប៉ុណ្ណឹងមែន ដោយសារតែ រូបរាងកាយរបស់នាង មានសភាពលូតលាស់មុនអាយុតែប៉ុណ្ណោះ តែឆ្នាំកំណើត គឺនាងកើតឆ្នាំ២០០៣មែន។
គួររំលឹកផងដែរថា កាលពីនាងចូលសិល្បៈដំបូង ក៏មហាជន បានធ្វើការវាយប្រហារ និងឌឺដងទៅលើ សម្រស់ និងអាយុរបស់នាងដែរ តែនាងមិនឈឺចាប់ទៅលើ រឿងអស់ទាំងនេះនោះទេ ដែលនៅតែបន្តការងារ មកទល់ពេលបច្ចុប្បន្ន៕

Leave a Reply

Your email address will not be published. Required fields are marked *