ព្រះសង្ឃថៃមួយអង្គ បានប្រាប់រូបមន្តព្យាបាលជំងឺទឹកនោមផ្អែម
ក្តៅៗ! ព្រះសង្ឃថៃមួយអង្គ បានទម្លាយរូបមន្តព្យាបាលឪពុករបស់ព្រះអង្គ ឲ្យជាសះស្បើយពីជំងឺទឹកនោមផ្អែមទាំងស្រុងបាន!!
ជួយស៊ែរចែកគ្នាដឹងផង ដូចជួយធហវើបុណ្យដែរ!
យោងតាមផេកហ្វេសប៊ុករបស់ព្រះតេជគុណ ព្រះនាម ណុបផាដន នុនតា គង់នៅខេត្តឈៀងរ៉ៃ ព្រះអង្គបានមានសង្ឃដីកាថា ឪពុករបស់ព្រះអង្គកើតជំងឺទឹកនោមផ្អែម និងស្លាប់មួយចំហៀងខ្លួនអស់រយៈពេល ២០ ឆ្នាំ ប៉ុន្តែបានជាសះស្បើយទាំងស្រុង បន្ទាប់ពីបានពិសាឱសថបុរាណផ្សំរបស់គាត់រាល់ ៦ ខែម្តង។ ឪពុកព្រះអង្គនិយាយថា បន្ទាប់ពីធ្វើតេស្តឱសថរបស់គាត់មក ឃើញថា លែងមានបញ្ហាតម្រងនោម។ អ្នកជំងឺទឹកនោមផ្អែមភាគច្រើនគឺខ្សោយតម្រងនោមនេះឯង។
ឪពុករបស់ព្រះអង្គ ណុបផាដន បានសុំឱ្យព្រះអង្គសរសេរអំពីរូបមន្តឱសថដល់ប្រជាជនថៃបានដឹងតាំងពី ១៥ ឆ្នាំមុនមកម្ល៉េះ ប៉ុន្តែទើបតែសប្តាហ៍នេះប៉ុណ្ណោះ ដែលព្រះអង្គណុបផាដន ចាប់ផ្តើមសរសេរវាឡើង ចំពេលដែលសង្គមហ្វេសប៊ុកកំពុងរីកចម្រើន និងចែកចាយតគ្នាបានរហ័ស។
រូបមន្តព្យាបាលជំងឺទឹកនោមផ្អែមគឺ
- ម្ទេសហាលស្ងួត ឬ ម្ទេសក្រៀម ១ ក្តាប់ដៃ (ម្ទេសអ្វីក៏បានដែរ ឱ្យតែគ្មានជាតិគីមី)
- ទឹក ៣ កែវ
វិធីធ្វើ
ដាំទឹក ៣ យកទឹក ១។ ពិសាវា ក្រោយអាហារពេលព្រឹករួច។ ពិសា ៦ ទៅ ៧ ថ្ងៃជាប់គ្នា។ ហើយ ៦ ខែក្រោយសឹមបន្តផឹក ៦ ទៅ ៧ ថ្ងៃជាប់គ្នាបន្តទៀត។ អនុវត្តវិធីសាស្ត្រ ៦ ខែម្តង រហូតទាល់តែជាសះស្បើយ។
លទ្ធផលនឹងមើលឃើញនៅថ្ងៃទី១ ពោលគឺទឹកនោមនឹងចាប់ផ្តើមប្រែទៅជាលឿងខ្លាំងនៅថ្ងៃដំបូង ប៉ុន្តែនៅថ្ងៃបន្ទាប់ ទឹកនោមនឹងប្រែទៅជាថ្លាវិញបន្តិចម្តងៗ។
សូមបញ្ជាក់៖ មុននឹងទទួលទានឱសថនេះ គប្បីពិគ្រោះជាមួយវេជ្ជបណ្ឌិតផ្ទាល់ខ្លួនជាមុនសិន ចៀសវាងជួបផលប៉ះពាល់ដោយសារតែក្នុងខ្លួនមានជំងឺផ្សេងទៀត ដែលមិនត្រូវធាតុជាមួយម្ទេស ឬ ប្រតិកម្មជាមួយនឹងថ្នាំព្យាបាលទឹកនោមផ្អែមដែលកំពុងលេបសព្វថ្ងៃ។
ប្រភពពីព្រះតេជគុណ៖ นพดล อุ่นตา