មិននឹកស្មានថសោះថា ថ្ងៃបុណ្យរម្លឹកគុណម្តាយ តារាចម្រៀង ឪក សុគន្ធកញ្ញា បង្ហោះសារបែបនេះ…

អ្នកនាង ឱក សុគន្ធកញ្ញា ជាតារាចម្រៀងដ៏ល្បីមួយរូបប្រចាំផលិតកម្មហង្សមាស ក៏ជាតារាចម្រៀងដ៏ល្បីប្រចាំប្រទេសកម្ពុជាផងដែ។ក្រោយពេលអ្នកនាង ឱក សុគន្ធកញ្ញា សម្រាលកូនរួច អ្នកនាងក៏បានវិញចូលសិល្បៈជាថ្មីក្នុងថ្ងៃបើក សម្ពោធអគារភ្លោះហង្សមាស ហើយគេបានឃើញអ្នកនាងឡើងឆាកតន្រី្តធំៗថែមទៀតផង។យ៉ាងណាមិញ នៅក្នុងថ្ងៃ​ទី ១០ ខែ ឧសភា នេះផ្ទាល់ គឺជាថ្ងៃបុណ្យ រម្លឹកគុណម្តាយ ដែលបុណ្យមួយនេះ ចង់បង្ហាញពីការរំលឹកដឹងគុណ ទៅកាន់អ្នកម្ដាយគ្រប់រូប។ ក្នុងនោះ យើងឃើញថា មានមនុ ស្ សជាច្រើន

បង្ហាញពីអារម្មណ៍ខ្លួនផ្ទាល់ ទៅកាន់អ្នកមានគុណ ដោយអ្នកខ្លះបង្ហោះរូបភាព អមជាមួយសារជូនពរ ទៅកាន់ម្ដាយ ដែលតែងតែផ្ដល់ការថ្នាក់ថ្នម ភាពកក់ក្ដៅ និង ការមើលថែតាំងពីក្មេង រហូតដល់បច្ចុប្បន្ន។មនុស្សទូទៅពេលលឺ ពាក្យថា “ម៉ែ” ច្រើ នតែផ្ដោតទៅលើ ពាក្យមួយសម្ដៅលើការផ្ដល់កំណើតឲ្យកូន តែពាក្យមួយម៉ាត់នេះ វាពិតជាមានអត្ថន័យធំធេង ហើយម៉ែមា នក្ដីស្រលាញ់មួយ ដែលឥតលក្ខខណ្ឌអ្វីទាំងអស់ ម៉ែផ្ដល់អ្វីគ្រប់យ៉ាងដើម្បីកូន ដែលគ្រប់គ្នាមិនអាចផ្ដល់យើងបាន។ ដោយឡែក ក្នុងឱកាសថ្ងៃពិសេស

ទិវាម្ដាយ ក្នុងថ្ងៃនេះផ្ទាល់ យើងក៏ឃើញមាន សិល្បករ សិល្បៈការិនី ជាច្រើនដួង បានបង្ហាញពីទឹកចិត្ត និង​ ជាកូនកតញ្ញូខ្លួនចំពោះអ្នកម្ដាយជាទីស្រលាញ់របស់ខ្លួន។តួយ៉ាង សិល្បករ សិល្បៈការិនីល្បីៗ ដែលបានបង្ហោះរូបភាព និង សារបញ្ចេញពីអារម្មណ៍ពិតផ្ទាល់ខ្លួនចំពោះម្ដាយ ក្នុងឱកាស ទិវាម្ដាយនេះ មានដូចជា៖ អ្នកនាង ឱក សុគន្ធកញ្ញា អ្វីៗអាចរកទិញបាន តែកិត្តិយសរកទិញមិនបាននោះទេ.. ត្រូវធ្វើខ្លួនឲ្យមានកិត្តិយស ហើយយកកិត្តិយសទៅរកអ្វីៗគ្រប់យ៉ាង..! ” ពាក្យម៉ែ ” Happy Mother’s Day

ប្រភព៖ khmertopnews

Leave a Reply

Your email address will not be published. Required fields are marked *