ជំនឿដូនតាខ្មែរ ដាច់ខាតកុំសង់ផ្ទះក្នុងខែទាំងនេះឲ្យសោះ !មិនជឿប្រយត្ន័មានរឿនមិនល្អកើតឡើង…
តាមប្រពៃណីទំនៀមទម្លាប់របស់ដូនតាខ្មែរតាំងពីបរមបុរាណមកការរើសថ្ងៃខែសង់ផ្ទះគឺជារឿងដ៏សំខាន់បំផុតមិនគួរធ្វេសប្រហែស។ ដូនតាខ្មែរតែងជឿថាការសាងសង់ផ្ទះមិនត្រូវពេលវេលាក្បួនតម្រានឹងនាំមកនូវឧបទ្រុបចង្រៃខ្មោចព្រាយបិសាច តាមយាយីរស់នៅមិនបានសុខឡើយ។ ដូចនេះតើខែណាខ្លះមិនគួរសង់ផ្ទះ?
ខែជេស្ឋ (ចន្លោះពីថ្ងៃទី ២៦ខែឧសភា ដល់ថ្ងៃទី២៣ខែមិថុនា) ដូនតាខ្មែរជឿថា ខែនេះមិនគួរសង់ផ្ទះឡើយ ព្រោះបើសង់ខែនេះមានខ្មោចព្រាយបិសាចនឹងលាក់ខ្លួនតាមយាយីក្នុងគ្រឹះផ្ទះ។ ចាស់បុរាណជឿថា ខែជេស្ឋសង់ផ្ទះគឺគ្រឹះអន្តរាយ មាសប្រាក់ខ្ចាត់ខ្ចាយ អាត្មាក្សិណក្ស័យ។
ខែអាសាឍ (ចន្លោះពីថ្ងៃទី២៤ខែមិថុនា ដល់ថ្ងៃទី២៣ខែកក្កដា) ខែនេះចាស់បុរាណជឿថា ពេលធ្វើផ្ទះនាំឱ្យគ្រឹះផ្ទះឥតជ័យទ្រព្យធនដែលរកបាននឹងវិនាសក្សិណក្ស័យហិនហោចរស់នៅគ្មានក្ដីសុខឡើយ។ ដូចនេះតាមជំនឿពីបុរាណខ្មែរ តែងហាមមិនឱ្យសង់ផ្ទះក្នុងខែនេះដាច់ខាត។
ខែអស្សុជ(ចន្លោះពីថ្ងៃទី២១ខែកញ្ញា ដល់ថ្ងៃទី១៩ខែតុលា) តាមទំនាយពីបុរាណ ខែនេះប្រសិនបើសង់ផ្ទះរួច ពេលរស់នៅគ្រួសារនោះប្រាកដជាគ្មានសេចក្ដីសុខឡើយមានតែជម្លោះប្ដីប្រពន្ធ កូនៗរស់នៅមិនមានសុភមង្គល មានតែរឿងក្ដៅក្រហាយហើយអាចឈានទៅរកការបែកបាក់គ្រួសារ។
ខែមាឃ (ចន្លោះពីថ្ងៃទី២៨មករា ដល់ថ្ងៃទី២៥ខែកុម្ភៈ) ខែនេះដូនតាខ្មែរតែងហាមប្រាមកុំអោយកូនចៅ សង់ផ្ទះដាច់ខាត។ សង់ផ្ទះខែនេះ គ្រឹះពុំជា អាចមានគ្រោះចង្រៃមហិមា រស់នៅពុំសុខជា អាចមានភ្លើងឆេះផ្ទះ។
ប្រភព៖cambodiapluz