ហួសចិត្ដ! ប៉ូលិសមួយក្រុមប្រដាប់ដោយអាវុធ ខំចុះទៅដល់ទីតាំង ដែលអ្នកស្រុករាយការណ៍ថាឃើញសត្វខ្លា…ពេលទៅដល់ទើបដឹងការពិត

អង់គ្លេស៖ រឿងរ៉ាវដ៏គួរឲ្យភ្ញាក់ផ្អើលមួយ បានកើតឡើងកាលពីថ្ងៃសៅរ៍កន្លងទៅនេះ ដោយមានប៉ូលិសមួយក្រុមដែលប្រដាប់ដោយអាវុធ និងឧទ្ធម្ភាគចក្រ បានចុះទៅដល់តំបន់ជនបទមួយ បន្ទាប់ពីអ្នកស្រុកបានរាយការណ៍ថា ពួកគេបានប្រទះឃើញសត្វខ្លាដ៏ធំមួយក្បាល។

ដំណឹងនេះ ត្រូវបានគេរាយការណ៍ចេញពីភូមិ Ightham ភាគអាគ្នេយ៍នៃប្រទេសអង់គ្លេស បន្ទាប់ពីអ្នកភូមិម្នាក់ បានប្រទះឃើញសត្វខ្លារាងធំមួយក្បាលនោះ ដើរឆ្លងកាត់តំបន់ពួកគេ។

យ៉ាងណាមិញ ក្រោយទទួលដំណឹងនេះ ប៉ូលិសមួយក្រុមមានគ្នា១០នាក់ ក៏បានធ្វើដំណើរទៅកាន់ទីតាំងនោះ នៅវេលាម៉ោងប្រហែល ១០ និង ២០នាទីព្រឹក ដោយប្រុងប្រយ័ត្នបំផុត។

នៅពេលប៉ូលិសបានចុះទៅដល់កន្លែងដែលអ្នកស្រុករាយការណ៍នោះហើយ ពួកគេមិនបានឃើញអ្វីដែលគួរឲ្យខ្លាចនោះទេ ផ្ទុយទៅវិញ អ្វីដែលអ្នកស្រុកបានរាយការណ៍នោះមិនមែនជាការពិតឡើយ ព្រោះសត្វខ្លានោះគឺជារូបចម្លាក់ ដែលសង់ដោយស្រ្តីវ័យចំណាស់ម្នាក់អាយុ ៨៥ឆ្នាំ ឈ្មោះ Juliet Simpson ហើយរូបចម្លាក់នេះ មានអាយុកាលជាង ២០ឆ្នាំហើយ។

ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *