សូមជួយទិញគាត់ផង ទីបំផុតតូបដែលអ្នកនាង ទ្រី ដាណា ជួយសាងសង់ឲ្យប្អូនប្រុសពិការដៃទាំងសងខាង ពេលនេះសាងសង់រួចរាល់ហើយ
ដូចដែលប្រិយមិត្ដបានទទួលជ្រាបខ្លះៗរួចមកហើយ ចំពោះរឿងរ៉ាវរបស់យុវជនម្នាក់ ស្ថិតនៅខេត្ដព្រៃវែង ដែលមានឈ្មោះ វណ្ណា បានកំពុងតែធ្វើឱ្យមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការរំជួលចិត្ដជាខ្លាំង ព្រោះតែជីវិតតស៊ូរបស់យុវជនរូបនេះ តស៊ូចិញ្ចឹមជីតា អាយុ៨៩ឆ្នាំ ទាំងដែលខ្លួនឯងពិការដៃទាំងសងខាង ព្រោះតែត្រូវបានខ្សែភ្លើងឆក់ ក្នុងអំឡុងពេលកំពុងធ្វើការ ដែលក្រុមគ្រូពេទ្យតម្រូវឲ្យកាត់ដៃ ដើម្បីសង្គ្រោះជីវិត។
ទន្ទឹមនឹងនេះដែរ កាលពីព្រឹក ថ្ងៃទី០៦ ខែឧសភា ឆ្នាំ២០២០ អ្នកនាង ទ្រី ដាណា ក៏បានបង្ហោះទិដ្ឋភាពឡើងគ្រោងឆ្អឹងដែក ដែលកំពុងសាងសង់ធ្វើជាតូប ទុកសម្រាប់ឱ្យយុវជនខាងលើ ធ្វើការរកសុី ដោយដាក់លក់ផលិតផល NNP និងបានភ្ជាប់សារឱ្យដឹងថា៖”ឡើងគ្រោងហើយ នៅតែរៀបការ៉ូ តុបតែង ដាក់ទូរ ដាក់ផលិតផលទៀត ម៉ាអេមហ្មង អាណិតប្អូនណាស់ ពិការដៃទាំងសងខាង តែមិនសុំទានគេទេ សុខចិត្តសុំមុខរបរ ឥឡូវរៀបកន្លែងឱ្យគាត់លក់ម៉ាឡូយកប់ ជួយទិញគាត់ផង។ ឃើញប្រឹង live ហូរញើសដូចទឹក ហ្នឹងបានត្រូវចិត្តខ្ញុំ ខំតស៊ូ មិនចុះចាញ់វាសនា មិនតវ៉ាព្រហ្មលិខិត តែប្រឹងយកឈ្នះឱ្យបាន។ សង្ឃឹមគាត់អាចរកប្រាក់ចិញ្ចឹមតាអាយុ ៨៩ឆ្នាំ និងអ៊ំប្រុសគម្នាក់ទៀតក្នុងបន្ទុក ឱ្យរស់បានស្រួលជាងមុន”។
ដោយឡែក នាពេលនេះដែរ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ តូបខាងលើ ត្រូវបានសាងសង់រួចរាល់អស់ហើយ និងមានការដាក់តាំងលក់ផលិតផល NNP របស់អ្នកនាង ទ្រី ដាណា យ៉ាងស្រស់ស្អាតតែម្ដង។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ បុរសម្នាក់ ដែលមានឈ្មោះ សន្លឹកអាត់ ក្រៅវង់ល្បែង បានសរសេរប្រាប់ឱ្យដឹងថា៖”អគុណ ក្រុមហ៊ុន ទ្រី ដាណា ការតស៊ូព្យាយាមរបស់ប្អូនជិតមួយខែនេះ ចេញជាលទ្ធផលហើយ ខំប្រឹងតទៅទៀតប្អូន អគុណបងប្អូនដែលអាណិត គាត់ជួយទិញគាត់ ជូនពរអោយជោគជយ័កាន់តែខ្លាំង 096 930 38 39 លេខគាត់”។