ថ្ងៃបុណ្យ​ទិវា​អ្នក​ម្ដាយ កញ្ញាដា សុមាវត្តី ចេញបទ”កាត់អាយុជូនម្តាយ” បង្កប់អត្ថន័យអប់រំ រៀបរាប់ពីជិវិតតស៊ូលះបង់របស់អ្នកម្តាយដល់កូនគ្រប់រូប

ថ្ងៃបុណ្យ​ទិវា​អ្នក​ម្ដាយ ឬ​ហៅ​ជា​ភាសាបរទេស​ថា Mother’s Day គឺជា​ថ្ងៃ​ដែល​គេ​ប្រារព្ធ​ឡើង​ដើម្បី​រំលឹក​ពី​គុណបំណាច់​របស់​អ្នក​ម្ដាយ និង​ព្រមទាំង​បង្ហាញ​សេចក្ដីស្រលាញ់​ចំពោះ​អ្នក​ម្ដាយ​គ្រប់រូប។ ក្នុងនោះផងដែរ តារាចម្រៀងប្រចាំផលិតកម្មTown ម្ចាស់បទ”មនុស្សខ្លះ” កញ្ញា ដា សុមាវត្តី ក៏បានចេញបទចម្រៀងថ្មីមួយបទ ដែលរៀបរាប់ពីអ្នកម្តាយ ដើម្បីអបអរទិវាបុណ្យម្ដាយ នាថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ នេះ​ដោយបទនោះមានចំណងជើងថា “កាត់អាយុជូនម្តាយ”។

បទ”កាត់អាយុជូនម្តាយនេះ” ត្រូវបាននិពន្ធឡើងជាពិសេសសំរាប់អ្នកម្តាយគ្រប់រូប ដោយរៀបរាប់ពីជិវិតតស៊ូរបស់អ្នកម្ដាយម្នាក់ ដែលបានឆ្លងរាល់ឧបសគ្គជាច្រើនដើម្បីកូន អភ័យរាល់ទោសកំហុសចំពោះកូន ចង់បានត្រឹមឃើញកូនមានសុភមង្គល និងអនាគតល្អ។ លើសពីនេះទៀតបទនេះក៏បាន ក្រើនរំលឹកដល់កូនគ្រប់រូបគម្បីកត្តញ៉ូចំពោះអ្នកមានគុណ ចេះប្រើវេលាក្នុងការតបស្នងសងគុណអ្នកម្តាយ កុំចាំពេលបាត់ពីម្តាយទើបភ្ញាក់រលឹកស្តាយក្រោយ។

បទនេះនិពន្ធដោយ Whats Mac មិនត្រឹមតែបង្កប់អត្ថន័យអប់រំនោះទេ រីឯMVវិញរិតកាន់តែកម្សត់ទៅទៀតដែលដឹកនាំសម្តែងដោយលោក វ៉ាត់ លីម៉េង ដែលទស្សនាហើយស្លុងអារម្មណ៍តាមអត្ថន័យនៃបទេចម្រៀង បទនេះចូលរួមសម្តែងផ្ទាល់ពី កញ្ញា ដា សុមាវត្តី ផងដែរ ។

ចង់ដឹងអត្ថន័យកម្សត់ និងពិរោះយ៉ាងណានោះ សូមទស្សនាវីដេអូខាងក្រោម៖
ថ្ងៃបុណ្យ​ទិវា​អ្នក​ម្ដាយ កញ្ញាដា សុមាវត្តី ចេញបទ«កាត់អាយុជូនម្តាយ» បង្កប់អត្ថន័យអប់រំ រៀបរាប់ពីជិវិតតស៊ូលះបង់របស់អ្នកម្តាយដល់កូនគ្រប់រូប


ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *