ជួយស៊ែរផង មានអ្នកបាត់ម៉ូតូទេ?សមត្ថកិច្ច​ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ពាក់ព័ន្ធ​ករណី​ លួច​យក​ម៉ូតូ​ រក​ឃើញ​ម៉ូតូ…

កម្លាំង​អធិការដ្ឋាន​ នគរបាល​ខណ្ឌមានជ័យ​ បាន​សហការ​ជាមួយ​កម្លាំង​អធិការដ្ឋាន​ នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​កម្លាំង​កា​រិ​យា​ ល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ ចុះ​ឆែកឆេរ​លំនៅ​ដ្ឋា​ន​ផ្ទះ​លេខ​ ២២០B​ ផ្លូវ​លេខ​៦៣​ ភូមិ​ឬ​ស្សី​១​ សង្កាត់​ស្ទឹង​មាន​ជ័យ​ទី​៣​ ខណ្ឌមានជ័យ​ រាជធានី​ភ្នំពេញ​ កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១៦​និង​០០​នាទី​ ដោយ​បានការ​ឯកភាព​ពី​លោក​ ប្លង់​ សុផល​ និង​ លោក​ ឆាយ​ ហុង​ ព្រះរាជអាជ្ញា​រង​ នៃ​អយ្យការ​អម​សាលាដំបូង​រាជធានី​ភ្នំពេញ​ រក​ឃើញ​ចំនួន​ម៉ូតូ​៨​គ្រឿង​ និង​ស្លាក​លេខ​១៨​បន្ទះ​។​

​តាម​របាយការណ៍​បាន​ឲ្យ​ដឹង​ថា​ ម្ចាស់ផ្ទះ​មិន​ស្គាល់​អត្តសញ្ញាណ​ រត់គេច​ខ្លួន​បាត់​ ពាក់ព័ន្ធ​ករណី​អំពើ​លួច​ (​យក​ម៉ូតូ​០១​គ្រឿង​ម៉ាក​សេ​១២៥​ ព​ណ៍​ខ្មៅ​ ពាក់​ស្លាក​លេខ​ ភ្នំពេញ​ 1HM​ 3515​ )​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ ថុ​ល​ ប៊ុ​ន​ធឿ​ន​ ភេទ​ប្រុស​ កាលពី​ថ្ងៃ​ទី​១០​ ខែឧសភា​ ឆ្នាំ​២០២០​ វេលា​ម៉ោង​១០​និង​១៥​នាទី​ នៅ​ចំណុច​ផ្ទះ​គ្មាន​លេខ​ ផ្លូវ​បេតុង​ ភូមិ​កោះន​រា​ សង្កាត់​និរោធ​ ខណ្ឌ​ច្បារ​អំពៅ​ រាជធានី​ភ្នំពេញ​ ។​

​ក្នុង​ការ​ឆែកឆេរ​សមត្ថកិច្ច​ បាន​ចាប់​យក​វត្ថុ​តាង​មួយ​ចំនួន​រួម​មាន​ ៖​ ម៉ូតូ​ចំនួន​០៨​គ្រឿង​ (​ម៉ាក​សេ​១២៥​ចំនួន​០៦​គ្រឿង​ ក្នុង​នោះ​ របស់​ជន​រង​គ្រោះ​ឈ្មោះ​ ថុ​ល​ ប៊ុ​ន​ធឿ​ន​ ចំនួន​០១​គ្រឿង​,​ ម៉ាក​ធូ​ដេ​ចំនួន​០១​គ្រឿង​ ,​ម៉ាក​ស៊ុប​ភឺ​គប់​ចំនួន​០១​គ្រឿង​),​ ស្លាក​លេខ​ម៉ូតូ​ចំនួន​១៨​បន្ទះ​ ,​ ឧក​រណ៍​សម្រាប់​កាច់​សោ​រក​ម៉ូតូ​ចំនួន​០១,​ សោរ​សម្រាប់​ដោះ​គ្រឿងបន្លាស់​ម៉ូតូ​មួយ​ចំនួន​ និង​ ឯកសារ​មួយ​ចំនួន​ទៀត​ ។​

​ចំពោះ​វត្ថុ​តាង​ចាប់​យក​ខាងលើ​ បាន​ប្រគល់​ឲ្យ​កម្លាំង​អធិការដ្ឋាន​នគរបាល​ខណ្ឌ​ច្បារ​អំពៅ​ និង​ កម្លាំង​ការិយាល័យ​នគរបាល​ព្រហ្មទណ្ឌ​កំរិត​ស្រាល​ នៃ​ស្នងការដ្ឋាន​នគរបាល​រាជធានី​ភ្នំពេញ​ យក​ទៅ​ចាត់ការ​បន្ត​តាម​នីតិវិធី​ ។​

​ការ​ឆែកឆេរ​បាន​បញ្ចប់​នៅ​វេលា​ម៉ោង​១៨​និង​០០​នាទី​នា​ថ្ងៃខែ​ឆ្នាំ​ដដែល​។​

ប្រភព៖ thmeyload

Leave a Reply

Your email address will not be published. Required fields are marked *