បងសែនឈឺចាប់សោកស្តាយខ្លាំងណាស់ អូនបានលាចាកចោលបងនិងកូនៗរហូតហើយ គ្មានថ្ងៃណាបាននៅជុំគ្នាសប្បាយដូចមុនទៀតទេ

ដំណឹងដ៏សែនក្រៀមក្រំ និងសោកសៅជាទីបំផុត បានកើតឡើងចំពោះក្រុមគ្រួសារមួយ កាលពីព្រឹកមិញនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ដែលធ្វើអោយនៅក្នុងក្រុមគ្រួសារមួយនេះ មានទុក្ខជាទំងន់ ព្រោះត្រូវបាត់បង់សមាជិក ដែលជាភរិយាជាទីស្រលាញ់ ព្រោះតែជំងឺមួយប្រភេទ បានឆក់យកជីវិតភរិយារបស់គាត់ ទៅទាំងនៅអាឡោះអាល័យ។

ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុកស្វាមីរបស់គាត់ ដែលមានឈ្មោះ Doung Chamroeun បានបង្ហោះសារមួយឃ្លា ដោយមានខ្លឹមសារថា៖”វេលាម៉ោង៣៖៥០នាទីទៀបភ្លឺ ថ្ងៃច័ន្ទ ទី១១ ខែឧសភា ឆ្នាំ២០២០ អូនបានលាចាកចោលបង និងកូនៗរហូតហើយ គ្មានថ្ងៃណាបាននៅជុំគ្នាសប្បាយដូចមុន បងសែនឈឺចាប់សោកស្តាយខ្លាំងណាស់ សូមបួងសួងវិញ្ញាណក្ខន្ធដល់ដួងព្រលឹងអូនបានឆាប់សោយសុខក្នុងភពថ្មី Jingjing Kaka”។

បន្ថែមពីលើនេះ ក៏មានម្ចាស់គណនីហ្វេសប៊ុកមួយមានឈ្មោះ SouSou Hun ក៏បានបញ្ជាក់ប្រាប់ឱ្យដឹងចំពោះមូលហេតុ នៃការស្លា ប់របស់បងស្រីខាងលើ តាមរយៈក្នុងខមិន គឺស្លា ប់ ដោយសារតែ គាំងបេះដូង។ ទន្ទឹមនឹងនោះ ក្រោយទទួលបានដំណឹងមរណភាពរបស់បងស្រីរួចមក មហាជនបានសម្ដែងការសោកស្ដាយជាពន់ពេក ចំពោះក្រុមគ្រួសារ និងបានចូលរួមរំលែកទុក្ខដ៏ក្រៀមក្រំនេះផងដែរ។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *