អតីតកាលគ្រាន់តែជាអតីតកាល សំខាន់បច្ចុប្បន្នយើងចេះកែច្នៃឲ្យល្អ រស់នៅកន្លែងដែលមានក្តីសុខ កុំចាប់អារម្មណ៏មាត់គេនិន្ទា
ជាធម្មតាទៅហើយសម្រាប់មនុស្សគ្រប់រូបតែងតែមានបំណងចង់ធ្វើដំណើរកំសាន្ត ឬទៅលំហែកាយនៅកន្លែងណាមួយ បន្ទាប់ពីមមាញឹកនឹងការបំពេញកិច្ចការងារប្រចាំថ្ងៃ និងការប្រកបរបរអាជីវកម្មរៀងៗខ្លួន ដេីម្បីបន្ធូរភាពតានតឹង ភាពស្មុគស្មាញ ក៏ដូចជាលំហែខួរក្បាល ដេីម្បីទទួលបាននូវអារម្មណ៍ស្រស់ស្រាយ។
ដោយឡែក ក្រឡេកមកមេីលពីគូស្នេហ៍មួយគូនេះវិញ កំពុងធ្វើឲ្យមិត្តៗយុវវ័យ មានចិត្តច្រណែនយ៉ាងខ្លាំងជាមួយដំណើរកម្សាន្តរួមគ្នា និងបានសាងនូវ អនុស្សាវរីយ៍ដ៏ផ្អែមល្ហែមជាច្រេីនសម្រាប់ចំណងស្នេហ៍របស់ពួកគេ។ បេីយោងតាមរយៈគណនីហ្វេសប៊ុកឈ្មោះ Mīzter Yūth ដែលបានបង្ហោះទិដ្ឋភាពដំណើរកម្សាន្តរួមគ្នាជាគូស្នេហ៍ទៅកាន់រមណីយដ្ឋាន គិរីរម្យ បានមានការរៀបរាប់ថា៖
«Trip at Kirirom With Bby អគុណសម្រាប់គ្រប់យ៉ាងក្នុងពេលកន្លងមកនេះ ទោះវាទើបតែចាប់ផ្តើមក៏ដោយតែពោពេញទៅដោយក្តីសុខ អតីតកាលគ្រាន់តែជាអតីតកាល សំខាន់បច្ចុប្បន្នយើងចេះកែច្នៃឲ្យល្អ រស់នៅកន្លែងដែលមានក្តីសុខ កុំចាប់អារម្មណ៏មាត់គេនិន្ទាព្រោះគេមិនមែនយើង»។
អ្វីដែលគួរឲ្យចាប់អារម្មណ៍ខ្លាំងនោះគឺ រាល់រូបភាពទាំងនោះ បានបង្កប់ដោយស្នាមញញឹម យ៉ាងស្រស់ស្អាត របស់អ្នកទាំងពីរ ដែលមើលទៅពោរពេញដោយភាពផ្អែមល្ហែម យ៉ាងស្អិតរមួត អមដោយទេសភាព ដ៏ស្រស់ត្រកាលទៀតនោះ ជាហេតុធ្វើឲ្យអ្នកដែលឃើញហើយ លួចមានចិត្តច្រណែន ដល់គូស្នេហ៏មួយគូនេះថែមទៀតផង។