សូមបងប្អូនអ្នកលក់ទូរស័ព្ធដៃទាំងអស់មេត្តាប្រុងប្រយ័ត្ន ហាងលក់ទូរស័ព្ទដៃមួយកន្លែង ត្រូវបានចោរគាស់ដំបូល កាត់បង្អួត និងកម្ទេចទ្វារ លួចយកទូរស័ព្ទដៃអស់ចំនួន

កាលពីពេលថ្មីៗនេះ នាថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ មានហេតុការណ៍ចោរលួចកាត់ដំបូល ចូលទៅលួចយកទូរស័ព្ទដៃ អស់ជាច្រើនគ្រឿង ស្ថិតនៅយីហោហាងឈ្មោះ ឆាយ ហេងថ្មី បង្កធ្វើឲ្យមានការភ្ញាក់ផ្អើលជាខ្លាំង។ ទាក់ទងចំពោះករណីខាងលើនេះ បើយោងតាមរយៈគេហទំព័រ ហ្វេសប៊ុក ម្ចាស់ហាងផ្ទាល់ ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ឆាយ ហេងថ្មី លក់ទូរស័ព្ទដៃ បានប្រាប់ឱ្យដឹងថា៖

“នេះជាលេីកទីពីរហេីយ ដែលចោរចូលគាស់ហាង ឆាយ ហេងថ្មី យេីងខ្ញុំ។ នៅថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ នៅវេលាម៉ោង ៧៖៣០នាទីយប់នៅ​ ភូមិព្រែកសំរោងសង្កាត់តាខ្មៅ ក្រុងតាខ្មៅ ខេត្តកណ្ដាល សូមបងប្អូនអ្នកលក់ទូរស័ព្ទដៃទាំងអស់ មេត្តាប្រុងប្រយ័ត្នផង ពីព្រោះមកលេីកនេះសាហាវជាងមុនទៀត ជួយស៊ែរចែកចាយអោយបងប្អូនអាជីវករមានការប្រុងប្រយ័ត្នអោយបានខ្ពស់កុំអោយជួបករណីជាលេីកទី២ ដូចខ្ញុំទៀត”។

ក្នុងនោះដែរ បើតាមរយៈវីដេអូកាមេរ៉ាសុវត្ថិភាព បានបង្ហាញឱ្យឃើញអំពីសកម្មភាពរបស់ចោររូបនេះ បានមកធ្វើសកម្មភាពកាត់ទ្វារចូលផ្ទះ នៅវេលាម៉ោង ០០៖៣៩នាទី ឆ្លងចូលថ្ងៃទី០៩ ខែឧសភា ឆ្នាំ២០២០ ដោយប្រើប្រាស់ធុងខ្យល់ ហើយចោររូបនេះ ក៏បានចាប់ផ្ដើមធ្វើសកម្មភាពម្ដងទៀត នៅវេលាម៉ោង ៧៖៣៤នាទីយប់ ថ្ងៃដដែល ដោយចុះមកដល់ជាន់ផ្ទាល់ដី តាមរយៈការកាត់បង្អួត និងកម្ទេចទ្វារ ហើយគាស់ទូយកទូរស័ព្ទដៃបានប្រហែលជិត ២០គ្រឿងតែម្ដង។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *