កុំចេះតែហ៊ាន ខាងស្រីនិយាយឌឺដងខាងប្រុសថា បានហើយខ្មៅ ប្តីខ្ញុំមិនខ្មៅដូចយើងទេ ស្រាប់តែខាងប្រុសអត់ដឹងធ្វើម៉េច ក៏ហៅចាស់ទុំចូលស្តីខាងស្រីតែម្តង

ស្នេហា និងក្តីស្រលាញ់ចំពោះគ្នា វាមិនមែនជារឿងកើតឡើងចៃដន្យនោះទេ គឺសុទ្ធតែជានិស្ស័យ និងជាអ្វីៗធ្លាប់បានសាងរួមគ្នាពីអតីតជាតិ នេះបើយើងនិយាយបែបជំនឿ ប៉ុន្តែបើសិនជាយើងបានជួបអ្នកដែលយើងពេញចិត្ត និងស្រលាញ់ហើយនោះ គួរតែចេះថែរក្សាឲ្យបានល្អ កុំដល់ពេលតែបាត់បង់ហើយ ទើបស្តាយក្រោយនោះ។

ចំពោះមនុស្ស ដែលស្រលាញ់គ្នា គឺតែងតែជួបនូវរឿងជាច្រើន ដូចជាការឈ្លោះប្រកែកគ្នា និងការប្រច័ណ្ឌ ចំពោះ គ្នាជាដើម ដូច្នេះហើយយើងគួរតែរៀនយល់ចិត្តគ្នាទៅវិញទៅមក និងព្យាយាមកាត់បន្ថយនូវអ្វី ដែលតែងតែបង្កជាជម្លោះរវាងគ្នានឹងគ្នា ទើបយើងអាចដើរឆ្លងកាត់ និងទទួលបាននូវ សុភមង្គលពិតប្រាកដមួយនៅថ្ងៃអនាគត។

ដោយឡែក កាលពីព្រឹកមិញនេះ ថ្ងៃទី១១ ខែឧសភា ឆ្នាំ២០២០ ក្រឡែកមកអានរឿងរ៉ាវ គូស្នេហ៏មួយគូនេះវិញ ពិតជាអានហើយធ្វើឲ្យប្លែកអារម្មណ៏តែម្ដង ព្រោះតែខាងស្រី បានប្រើប្រាស់ពាក្យឌឺដង ទៅខាងប្រុសខ្លាំងពេក ដោយគាត់បាននិយាយថា៖”បានហើយខ្មៅ ប្ដីខ្ញុំមិនមែនខ្មៅដូចយើងនោះទេ”។

គ្រាន់តែឃើញពាក្យពេជន៍ទាំងនេះភ្លាម ខាងប្រុស ដែលគាត់មានគណនី ហ្វេសប៊ុកឈ្មោះ ដុកទ័រ សុខ ក៏បានធ្វើរឿងមួយនេះភ្លាម ដោយបានហៅចាស់ទុំ មកចូលស្ដីដណ្ដឹងតែម្ដង កុំឱ្យខាងស្រីឌឺខ្លាំងពេក។ ក្នុងនោះដែរ ម្ចាស់គណនីរូបនេះ បានភ្ជាប់សារមួយឃ្លាថា៖”អត់ដឹងធ្វើម៉េច មានតែវីធីមួយនឹងទេ ដែលអាចផ្លាស់ប្ដូរចិត្តអូនបាន”។

Leave a Reply

Your email address will not be published. Required fields are marked *