សូមជួយទិញគាត់ផង ប្អូនប្រុសដែលពិការដៃទាំងសងខាង ប្រឹងតស៊ូជំនះឡាយលក់ផលិតផលតាមអនឡាញ បានធ្វើឱ្យមហាជនជាច្រើន កោតសរសើរយ៉ាងខ្លាំង

ដូចដែលប្រិយមិត្ដបានទទួលជ្រាបខ្លះៗរួចមកហើយ ចំពោះរឿងរ៉ាវរបស់យុវជនម្នាក់ ស្ថិតនៅខេត្ដព្រៃវែង ដែលមានឈ្មោះ វណ្ណា បានកំពុងតែធ្វើឱ្យមហាជន ក្នុងបណ្ដាញសង្គម ហ្វេសប៊ុក មានការរំជួលចិត្ដជាខ្លាំង ព្រោះតែជីវិតតស៊ូរបស់យុវជនរូបនេះ តស៊ូចិញ្ចឹមជីតា អាយុ៨៩ឆ្នាំ ទាំងដែលខ្លួនឯងពិការដៃទាំងសងខាង ព្រោះតែត្រូវបានខ្សែភ្លើងឆក់ ក្នុងអំឡុងពេលកំពុងធ្វើការ ដែលក្រុមគ្រូពេទ្យតម្រូវឲ្យកាត់ដៃ ដើម្បីសង្គ្រោះជីវិត។

ទន្ទឹមនឹងនេះដែរ កាលពីម្សិលមិញនេះថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ តូបដែលអ្នកនាង ទ្រី ដាណា បានឧបត្ថម្ភឱ្យប្អូនប្រុសនោះ គឺបានសាងសង់រួចរាល់អស់ហើយ និងមានការដាក់តាំងលក់ផលិតផល NNP របស់អ្នកនាង ទ្រី ដាណា យ៉ាងស្រស់ស្អាតតែម្ដង។ ក្នុងនោះដែរ បើយោងតាមរយៈគេហទំព័រ បុរសម្នាក់ ដែលមានឈ្មោះ សន្លឹកអាត់ ក្រៅវង់ល្បែង បានសរសេរប្រាប់ឱ្យដឹងថា៖”អគុណ ក្រុមហ៊ុន ទ្រី ដាណា ការតស៊ូព្យាយាមរបស់ប្អូនជិតមួយខែនេះ ចេញជាលទ្ធផលហើយ ខំប្រឹងតទៅទៀតប្អូន អគុណបងប្អូនដែលអាណិត គាត់ជួយទិញគាត់ ជូនពរអោយជោគជ័យកាន់តែខ្លាំង 096 930 38 39 លេខគាត់”។

ដោយឡែក ខណៈពេលនេះដែរ យប់ថ្ងៃទី១១ ខែឧសភា នេះ យុវជន វណ្ណា ដែលគាត់ប្រើប្រាស់គណនី ហ្វេសប៊ុកឈ្មោះ ប្អូនប្រុស កម្សត់ ក៏បានធ្វើការឡាយលក់ផលិតផល NNP របស់អ្នកនាង ទ្រី ដាណា ជាលើកដំបូង ដោយមានអ្នកចូលទស្សនារហូតទៅដល់៤ពាន់នាក់ឯណោះ។ ទាំងនេះហើយ ពិតជាការតស៊ូជំនះដ៏អស្ចារ្យរបស់ប្អូនប្រុស វណ្ណា ដែលធ្វើឱ្យមហាជនមានការកោតសរសើរយ៉ាងខ្លាំង។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *