ជាតិជាមនុស្សស្រី ដែលធ្លាប់បែកបាក់គ្រួសារ ហេីយមានកូនទៀត ទំរាំបានជួបមនុស្សដែលស្រលាញ់យេីងស្មោះ មិនមែនជាការងាយស្រួលទេ តែពេលនេះខ្ញុំបានជួបហេីយ អរគុណបងដែលចូលជីវិតអូន
ស្នេហាជាតម្រូវការដ៏ចាំបាច់មួយសម្រាប់មនុស្សគ្រប់គ្នា មិនថាមនុស្សប្រុស ឬក៏មនុស្សស្រីនោះទេ តែងតែប្រាថ្នាចង់មានគូជីវិត ជីវិតជាប្តីប្រពន្ធ រស់នៅជាមួយគ្នាដល់ចាស់ស្លា ប់ និងទទួលបាននូវសុភមង្គលយ៉ាងពិតប្រាកដ ប៉ុន្តែពាក្យថាស្រលាញ់ពិតជាងាយស្រួល តែការថែរក្សាសេចក្តីស្នេហាវិញ គឺជារឿងដ៏លំបាកខ្លាំងណាស់។
ក្នុងនោះដែរ គ្មាននរណាម្នាក់គិតអំពីការលែងលះឡើយ នៅពេលដែលពួកគេកំពុងស្រលាញ់ និងរៀបការរស់នៅជាមួយគ្នា ក៏ប៉ុន្តែ ជីវិតគូស្នេហ៍ ឬប្តីប្រពន្ធមិនមែនសុទ្ធតែជោគជ័យគ្រប់គ្នានោះទេ ហើយក៏មានគូស្វាមីភរិយាមិនតិចទេ ដែលឈានដល់ការបែកបាក់ លែងលះគ្នា បន្ទាប់ពីបានសាងគ្រួសារជាមួយគ្នាអស់រយៈពេលជាច្រើនឆ្នាំមកនោះ។
យ៉ាងណាមិញ បេីយោងតាមរយៈគណនីផេកហ្វេសប៊ុករបស់បងស្រីម្នាក់មានមុខរបរជាអ្នកលក់ផលិតផលអនឡាញដែលមានឈ្មោះ “សូហ្វីយ៉ា សាឡន” បានរៀបរាប់ពីជីវិតបែកបាក់គ្រួសារបន្ទាប់ពីបានរៀបការរួច រហូតបានជួបដៃគូជីវិតថ្មី ដែលមានខ្លឹមសារទាំងស្រុងនៅខាងក្រោមនេះដូចតទៅ៖
«ជាតិជាមនុស្សស្រី ដែលធ្លាប់បែកបាក់គ្រួសារ ហេីយមានកូនទៀត ទំរាំបានជួបមនុស្សដែលស្រលាញ់យេីងស្មោះ និងអោយតំលៃយេីងពិត ជាពិសេសម៉ាក់ ប៉ា គេព្រមទទួលយកយេីងមកធ្វេីជាកូនប្រសារ មិនមែនជាការងាយស្រួលទេ។ តែពេលនេះខ្ញុំបានជួបហេីយ អរគុណបងដែលចូលជីវិតអូន អរគុណបងដែលអោយស្មាអូនផ្អែក អរគុណបងដែលផ្ដល់ស្នាមញញឹមអោយអូន អរគុណបងដែលព្រមកាន់ដៃអូន»។