តារាចម្រៀង សុខ ពិសី បានទៅចូលរួម ពិធីបុណ្យខួបគម្រប់ ៧ ថ្ងៃ លោកយាយរបស់ លោក ឆាយ វីរៈយុទ្ធ នៅថ្ងៃនេះ ដល់ខេត្តកំពង់ចាម

ថ្មីៗនេះ ប្រិយមិត្តជាច្រើនពិតជាបានជ្រាបរួចមកហើយ ដោយ តារាចម្រៀងដ៏ល្បី គឺលោក ឆាយ វីរៈយុទ្ធ និងលោក ព្រាប សុវត្ថិ បានទុក្ខជាទំងន់ ដោយលោកយាយរបស់ខ្លួន បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ ១០៥ឆ្នាំ នាថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ កាលពី វេលាម៉ោង ០៤ និង២២នាទី ល្ងាច។ ក្នុងនោះ លោក ឆាយ វីរៈយុទ្ធ បានបញ្ជាក់បន្ថែមថា៖

“លោកយាយបង្កើតរបស់ខ្ញុំបាទ ឧបាសិកា វ៉ា បុប្ផា បានទទួលអនិច្ចកម្ម ក្នុងជន្មាយុ (១០៥ឆ្នាំ) ថ្ងៃអង្គារ ទី១៤កើត ខែពិសាខ ឆ្នាំជូត ទោស័ក ព.ស ២៥៦៤ ត្រូវនឹងថ្ងៃទី ០៥ ខែឧសភា ឆ្នាំ២០២០ វេលាម៉ោង ០៤: ២២នាទី ល្ងាច សពឧបាសិកា វ៉ា បុប្ផា បានដំកល់នៅគេហដ្ឋានឪពុក ម្តាយ របស់ខ្ញុំ នៅស្រុកកំណើត ភូមិពោធិសាលា២ ឃុំព្រែកក្របៅ ស្រុកកងមាស ខេត្តកំពង់ចាម អាស្រ័យហេតុនេះដូចរៀបរាប់ខាងលើ សូមជំរាបជូនបងប្អូនជិតឆ្ងាយ និងមិត្តភក្តិមេត្តាអធ្យាស្រ័យជ្រាបជាដំណឹង សូមអរគុណ”។

ចំណែកនៅមុននេះបន្តិច នាថ្ងៃទី ១១ ខែឧសភា ឆ្នាំ ២០២០ លោក ឆាយ វីរៈយុទ្ធ បានបង្ហោះរូបភាពជាច្រើនសន្លឹក នៃទិដ្ឋភាពបុណ្យខួបគម្រាប់៧ថ្ងៃ លោកយាយរបស់ខ្លួន ក្នុងទឹកមុខដ៏ក្រៀមក្រំបំផុត។ ក្នុងនោះ តារាចម្រៀង សុខ ពិសី មានវត្តមាន បានទៅចូលរួមផងដែរ នៅថ្ងៃនេះ។ ដើម្បីជ្រាប កាន់តែច្បាស់បន្ថែមទៀត សូមទស្សនាទិដ្ឋភាពទូទៅនៃពិធីបុណ្យនេះទាំងអស់គ្នា៕

ប្រភព៖ khnewsposts

Leave a Reply

Your email address will not be published. Required fields are marked *