ហួសថ្លែង! ក្រុម Coffin Dance ជ្រើសរើស​យក Ronaldinho​ ជា​មនុស្ស​ដែលពួកគេចង់​ដង្ហែយក​​ទៅ​បញ្ចុះ​នៅ​ផ្នូរ​

បុរសម្នាក់ឈ្មោះ Benjamin Aidoo ជាជនម្នាក់ដែលនៅក្នុងវីដេអូ Coffin Dance និងបាននិយាយថាគាត់នឹង​មានកិត្តិយសខ្ពស់បំផុត បើគាត់បានរាំដង្ហែ Ronaldinho ទៅកាន់ផ្នូររបស់កីឡាករខាងលើ។ Aidoo បានបង្កើត​ក្រុមហ៊ុន Nana Otafrija Pallbearing និងសេវាកម្មទទួលភ្ញៀវនៅ Accra ក្នុងឆ្នាំ ២០០៧ ក្នុងគោលបំណង​ដើម្បីផ្តល់នូវ​សេចក្តីរីករាយមួយចំនួនក្នុងពិធីបុណ្យសព ដោយអបអរសាទរជីវិតរបស់អ្នកស្លាប់អមជាមួយតន្រ្តី និងរបាំ។

កីឡាករ Ronaldinho
Aidoo បានពន្យល់ដល់ Foot Mercato ថា “មនុស្សខ្លះមិនចង់យំទៀតទេ។ អ្នកខ្លះទៀតយំ ប៉ុន្តែទោះបី​ពួកគេ​ចង់យំ ឬអត់ ក៏យើងធ្វើឱ្យពួកគសប្បាយ ហើយសប្បាយនឹងអ្វីដែលយើងបានធ្វើ”។ ឥឡូវនេះក្រុមហ៊ុននេះ​មាន​ភាពល្បីល្បាញ មិនថានៅហ្កាណានោះទេ តែនៅទូទាំងពិភពលោក ដោយមានវីដេអូមួយនៃសេវាកម្ម​របស់ពួកគេ​ជាពិសេស ដែលពិតជាមានប្រជាប្រិយភាពនៅលើបណ្តាញសង្គម។


អ្នកគាំទ្ររបស់ក្លឹប Barcelona និង Chelsea លោក Aidoo ត្រូវបានគេសួរដោយលេងសើច​ថាតើកីឡាករ​បាល់ទាត់​ណាដែលលោកចង់យកទៅបញ្ចុះនៅផ្នូររបស់ពួកគេ។

លោកថា៖ «ពិតណាស់ដំបូង ខ្ញុំសូមជូនពរឱ្យពួកគេមានអាយុវែង ប៉ុន្តែប្រសិនបើខ្ញុំមានឱកាសនោះខ្ញុំសុបិន្តចង់ដង្ហែ Ronaldinho ទៅផ្ទះចុងក្រោយរបស់គាត់! បន្ទាប់ពីនោះមាន ម៉ារ៉ាដូណា និងចុងក្រោយគឺ Messi។ Ronaldinho គឺជាកីឡាករម្នាក់ដែលតែងតែធ្វើឱ្យខ្ញុំចាប់អារម្មណ៍ ហើយវា​នឹងជាកិត្តិយសមួយរបស់ខ្ញុំ​ដែលជា​អ្នករាំ»។
ប្រភព៖Khmerload

Leave a Reply

Your email address will not be published. Required fields are marked *