រូបមន្តទេវតា ព្យាបាលជំងឺរើម ឱ្យជាសះស្បើយ ដោយធម្មជាតិ

ជំងឺរើម គឺជាប្រភេទជំងឺស្បែកម្យ៉ាង ដែលបង្កឱ្យស្បែកមានរោគសញ្ញា កន្ទួលក្រហម មានពង បែកលើស្បែក និងមានអាការឈឺ រមាស់នៅលើស្បែក។ មានវិធីជាច្រើនយ៉ាងដើម្បីព្យាបាល ជំងឺរើម តាមវិធីសាស្រ្តសម័យទំនើប និងបុរាណ (ធម្មជាតិ)។ ដូច្នេះ ថ្ងៃនេះយើងសូមណែនាំជូនលោកអ្នកនូវវិធីងាយៗមួយចំនួនខាងក្រោមដែលអាចជួយ ព្យាបាលជំងឺរើម ឱ្យជាសះស្បើយ បានយ៉ាងឆាប់រហ័សដោយធម្មជាតិ។ វិធីទី១៖ សូមយកជ័រប្រទាលកន្ទុយក្រពើ ១កូនចានគោម លាយជាមួយនឹងទឹកឃ្មុំ ១ស្លាប ព្រាបាយ កូរចូលគ្នាឱ្យសព្វ បន្ទាប់មក លាប ឬបិទ នៅលើស្បែកកន្លែងកើតជំងឺរើម ជាការ ស្រេច។ វិធីទី២៖ សូមយកម្ស៉ៅដើមឈើឯម (liquorice powder) ១ស្លាបព្រាកាហ្វេ លាយជាមួយនឹង ទឹកបន្តិច កូរចូលគ្នាឱ្យសព្វ រួចយកមកលាបនៅលើស្បែកកន្លែងមានជំងឺរើម។ វិធីទី៣៖ សូមយកខ្ទឹមស ៥ ទៅ៦ ក្លែប កិនឱ្យម៉ដ្ឋ រួចលាបនៅលើស្បែកកន្លែងមានជំងឺរើម ទុករយៈពេល ១៥នាទី បន្ទាប់មក លាងសម្អាតលាងទឹកចេញ។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *