វិធីសង្គ្រោះនិងការពារជីវិតពីគ្រោះថ្នាក់ដោយរន្ទះបាញ់ដែលអ្នកមិនដែលដឹងពីមុនមក!​

ធាតុអាកាសមានការប្រែប្រួល គ្រោះធម្មជាតិតែងកើតមានជាយថាហេតុ ជាពិសេសក្នុងរដូវភ្លៀងធ្លាក់ តែងកើតមានខ្យល់កន្ត្រាក់ ផ្គរ រន្ទះ ជាញឹកញាប់។ ចូរបងប្អូនមានការប្រុងប្រយ័ត្នខ្ពស់ចំពោះគ្រោះថ្នាក់ជាយថាហេតុនេះ ដោយត្រូវអនុវត្តតាមវិធីសង្គ្រោះបឋម និងការពារ ដូចខាងក្រោម៖ វិធីសង្គ្រោះ ៖ – អ្នកសង្គ្រោះត្រូវពិនិត្យថា កន្លែងគ្រោះថ្នាក់មានសុវត្ថិភាពវិញហើយ រឺនៅ? – បើស្ថានភាពជនរងគ្រោះពុំមានចលនាដង្ហើម គ្មានជីពចរ គ្មានរបួសលើឆ្អឹងកងទេ ការធ្វើចលនាបេះដូង ដង្ហើមត្រូវចាប់ផ្តើមភ្លាមៗ រហូតមានក្រុមសង្គ្រោះមកជួយ។ – ក្នុងករណីដែលរន្ទះបាញ់ចំមនុស្សមួយក្រុម ការសង្គ្រោះបឋមត្រូវធ្វើលើអ្នកគាំងបេះដូង និងដង្ហើមមុនគេ។ វិធីការពារ៖ – ពេលកំពុងបើកបររថយន្ត ត្រូវស្ថិតក្នុងរថយន្ត និងមិនត្រូវប៉ះវត្ថុចម្លង។ – បើនៅទីវាលគ្មានដើមឈើត្រូវអង្គុយចុះឲ្យឆ្ងាយៗពីគ្នា។ – មិនត្រូវជ្រកក្រោមដើមឈើ ៗ – ត្រូវស្ថិតនៅក្នុងផ្ទះ និងត្រូវបិទ ទូរស័ព្ទ ទូរទស្សន៍ វិទ្យុ ។ល។

មូលហេតុដែលបណ្តាលអោយស្លាប់ពេលត្រូវរន្ទះបាញ់ គឺបណ្តាលមកពីការគាំងបេះដូង។ នៅពេលរន្ទះបាញ់ចំមនុស្ស ចរន្តទាំងអស់បានឆ្លងទៅដី ជាមូលហេតុអោយសាច់ដុំបេះដូងបញ្ឈប់ចលនា។ ជាមួយគ្នានោះ ជនរងគ្រោះក៏ពុំអាចដកដង្ហើមកើត ដោយសាច់ដុំទ្រូងលែងមានចលនា។ គ្មានចលនាដង្ហើម គ្មានខ្យល់ចូលសួត គ្មានអុកស៊ីសែនក្នុងឈាម សរីរាង្គក្នុងខ្លួនលែងដំណើរការជាពិសេសបេះដូង។ រន្ទះបាញ់ក៏អាចបណ្តាល អោយហើមខួរក្បាល រឺមានគ្រោះថ្នាក់សរសៃឈាមខួរក្បាលផងដែរ។ ត្រូវចាំថា៖ – រន្ទះបាញ់សំដៅទៅរកវត្ថុដែលនៅខ្ពស់ជាងគេ។ – ការសង្គ្រោះទាន់ពេល អាចជួយជីវិតជនរងគ្រោះបាន។ វេជ្ជបណ្ឌិតជំនាញនៃមន្ទីរពេទ្យកាល់ម៉ែត រង់ចាំទទួលជួយសង្គ្រោះអ្នកជំងឺប្រកបដោយបច្ចេកទេស និងជំនាញខ្ពស់។ ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *