តើថ្ងៃណាជាថ្ងៃហេងក្នុងការទិញ​របស់យក​​ចូល​ផ្ទះ​?ប្រយត្ន័ប៉ះចំថ្ងៃសយ

បច្ចុប្បន្ន​នេះ​មនុស្ស​សម័យ​ថ្មី​មួយ​ចំនួន​មិន​សូវ​យក​ចិត្ត​ទុក​ដាក់​រឿង​ជំនឿអំ​ពីថ្ងៃ​ទិញរបស់​ចូល​ផ្ទះ​ប៉ុន្មាន​ទេ គឺ​អាស្រ័យ​លើ​ភាព​ងាយ​ស្រួល​ និង​ឱ​កាស​សម​ស្រប​ផ្ទាល់​ខ្លួន​ ប៉ុន្តែ​ក៏​មាន​អ្នក​ខ្លះ​ប្រកាន់​ខ្ជាប់​រឿង​ជំនឿ​នេះ​ខ្លាំង​ណាស់​ដែរ​ ​ថែម​ទាំង​បាន​​​ប្រតិបត្តិតាម​រហូត​មក​ដល់​សព្វថ្ងៃ​។

ឧទាហរណ៍ៈ បើ​អ្នក​ដែល​ទិញ​រថយន្ត​នៅ​ថ្ងៃ​ច័ន្ទ​ និង​ ថ្ងៃ​សុក្រ​ មាន​ជំ​នឿ​ថា មាន​ជោគ​លាភល្អ​ជា​និច្ច​ ធ្វើ​ការ​ងារ​ជំនួញ ឫ លក់​ដូរ​បាន​ផល​កម្រៃ​ច្រើន​ និង​អាច​មាន​លាភ​អណ្តែត​មក​រក​យ៉ាង​នឹក​ស្មាន​មិន​ដល់​។ បើ​ទិញ​នៅ​ថ្ងៃ​អង្គារ រមែង​កើត​មាន​រឿងក្តៅ​ក្រហាយ​មាន​បញ្ហា​ធ្វើ​ឲ្យ​ខូច​ខាត​បង់​លុយ​កាក់។

បើអ្នក​ទិញរថ​យន្ត​នៅ​ថ្ងៃ​ពុធ​ រមែង​មាន​បញ្ហាផ្សេង​ៗ​កើត​ឡើង​ច្រើន​ ពិសេស​រឿង​បំ​ណុល​ ហើយ​បើ​ទិញ​នៅ​ថ្ងៃ​ព្រ​ហស្បត្តិ៍ និង​ធ្វើ​ឲ្យ​ការងារ​ជំនួញកើត​មាន​បញ្ហា ដំណើរ​ការ​មិន​រលូន​ និង​អាច​កើត​រឿង​ក្នុង​គ្រួសារ​ដូច​ជា​រឿង​គូរស្រករ​ក្បត់​ចិត្ត​ជា​ដើម​។

ចំ​ពោះ​ការ​ទិញ​រថយន្ត​នៅ​ថ្ងៃ​សៅរ៏ អាច​កើត​មាន​បញ្ហាច្រើន​តែ​បើ​ជាមន្ត្រី​ធំ​វិញ​ទិញ​ថ្ងៃ​នេះ​ល្អ​។

បើទិញចំថ្ងៃ​អាទិត្យ​ អាច​នាំ​រឿង​ក្តៅ​ក្រហាយ​ច្រើន​ ព្រមទាំងបាន​របស់​មិន​សូវ​ល្អ​ ប៉ុន្តែ​បើ​ជ្រុល​ជា​ទិញ​ហើយ​គួរលក់​ចេញ​ទិញ​ថ្មី​វិញ​។

បើអ្នក​កើត​ថ្ងៃ​អាទិត្យ ថ្ងៃ​ល្អ​ដែល​គួរ​ទិញ​រថយន្ត​មាន​តែ​មួយថ្ងៃ​ប៉ុណ្ណោះ​គឺ​ថ្ងៃ​ច័ន្ទ​ ហើយ​ថ្ងៃ​ដែល​ហាម​ទិញ​គឺ​ថ្ងៃ​សុក្រ​។

បើ​អ្នក​កើត​ថ្ងៃ​អង្គារ ថ្ងៃ​ល្អ​ ដែល​គួរ​ទិញ​រថយន្ត​ គឺ​ថ្ងៃ​សុក្រ ហើយ​ថ្ងៃ​ហាម​ទិញ​គឺ​ថ្ងៃ​ ច័ន្ទ​។ ​ទោះ​បី​ជា​យ៉ាង​ណា​ទាំង​អស់​នេះ​គ្រាន់​តែ​ជា​ជំ​នឿ ដែល​មាន​តាំង​ពី​សម័យ​បុរាណ​ប៉ុណ្ណោះ ដូចនេះ​អ្នក​យក​មក​ពិចារណា​ក្នុង​ការ​ជឿ ឫ​មិន​ជឿគឺ​នៅ​លើ​ការ​យល់​ឃើញ​របស់​ខ្លួន​ឯង​។
ប្រភព៖cambodiapluz

Leave a Reply

Your email address will not be published. Required fields are marked *