លោកប្រធានាធិបតីចិន ស៊ី ជិនភីង តែងតែចងចាំដំបូន្មានរបស់ម្តាយ ក្នុងការបំពេញកាតព្វកិច្ចរបស់លោក…

(ប៉េកាំង)៖ នៅក្នុងការិយាល័យរបស់លោក ស៊ី ជិនភីង អគ្គលេខាធិការនៃ គណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន តែងតែដាក់តាំងរូបថតជាច្រើនសន្លឹក ដែលថតជាមួយឪពុកម្តាយ និងក្រុមគ្រួសាររបស់លោក។ ដោយសារតែគ្រួសារ ត្រូវបានចាត់ទុកជាថ្នាក់រៀនទី១ ឪពុកម្តាយគឺជាគ្រូបង្រៀនដំបូងបង្អស់ សម្រាប់កូនក្នុងមួយជីវិត។ ដូច្នេះលោក ស៊ី ជិនភីង តែងតែចងចាំដំបូន្មាន របស់អ្នកម្តាយ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួន។

ក្នុងនាមជាឪពុកម្តាយ និងអាណាព្យាបាល គួរបង្រៀនគំនិតសីលធម៌ល្អ សម្រាប់កូនតាំងពីក្មេង ហើយនាំឲ្យពួកគេក្លាយជាមនុស្សល្អ មានសុចរិតភាព និងរួមចំណែកក្នុងកិច្ចកសាងប្រទេសជាតិ និងមានប្រយោជន៍សម្រាប់ប្រជាជន បន្ទាប់ពីធំឡើង។
គ្រួសាររបស់លោក ស៊ី ជិនភីង គឺជាថ្នាក់បង្រៀនបែបនេះ ដែលបានណែនាំឲ្យលោក ក្លាយជាមនុស្សល្អមានសុចរិតភាព។

លោក ស៊ី ជិនភីង ផ្តល់តម្លៃដល់គ្រួសារ និងសាច់ញាតិ។ ប៉ុន្តែលោកតែងតែមិនបានជួបជុំគ្នាជាមួយគ្រួសារ ដោយសាររវល់ការងារជាអ្នកដឹកនាំម្នាក់។ ពេលវេលាបុណ្យចូលឆ្នាំថ្មីប្រពៃណីចិន កាលពីឆ្នាំ២០០១ លោកស្រី ឈីស៊ីន (Qixin) ម្តាយរបស់លោក ស៊ី ជិនភីង បានសន្ទនាតាមទូរស័ព្ទជាមួយលោក ស៊ី ជិនភីង ដែលកាលណោះជាអភិបាលខេត្ត ហ្វូជាន ថាដារាបណាអ្នកបំពេញការងារអ្នកឲ្យបានល្អ នោះគឺជាកិច្ចកត្តញ្ញូដ៏ធំបំផុត ក៏ដូចជាមានទំនួលខុសត្រូវចំពោះគ្រួសារ និងចំពោះខ្លួនអ្នក។

រាប់សិបឆ្នាំកន្លងផុតទៅ មិនថាការងាររបស់លោកមានការផ្លាស់ប្តូរយ៉ាងណា តែលោក ស៊ី ជិនភីង តែងតែចងចាំដំបូន្មានរបស់អ្នកម្តាយ ក្នុងការបំពេញកាតព្វកិច្ចរបស់ខ្លួនជានិច្ច។
 

ប្រភព៖freshnewsasia

Leave a Reply

Your email address will not be published. Required fields are marked *