មិនសរសើរមិនបាន សូម្បីតែ សុនក ក៏ពាក់មួកការពារសុវត្ថិភាពដែរ ចុះហេតុអ្វីបានជា….

រូបថតប៉ុន្មានសន្លឹកលើបណ្តាញសង្គមហ្វេសបុក ត្រូវបានមហាជនជាច្រើនចាប់អារម្មណ៍ដោយធ្វើការចែករំលែកតៗគ្នា ស្តីពីរូបភាពសកម្មភាពឆ្កែពាក់មួកសុវត្ថិភាព ពេលជិះម៉ូតូជាមួយម្ចាស់។ ក្នុងរូបភាពនោះមិនមែនស្ថិតនៅបរទេសទេ គឺស្ថិតត្រង់ភ្លើងស្តុបមួយកន្លែងក្នុងរាជធានីភ្នំពេញ ដោយម៉ូតូនោះធ្វើដំនើរបីនាក់ ដោយដាក់ឆ្កែនៅខាងមុខនិងម្ចាស់នៅខាងក្រោយ ជាមួយការពាក់មួកសុវត្ថិភាពការពារយ៉ាងត្រឹមត្រូវ។

រូបថតទាំងនោះត្រូវបានចាប់អារម្មណ៍ ស្របពេលបច្ចុប្បន្ន នគរបាលចរាចរណ៍ផ្លូវគោក ចាប់ផ្តើមរឹតបន្តឹងការអនុវត្តច្បាប់ចរាចរណ៍ផ្លូវគោកនៅទាំងប្រទេស ជាមួយការផាកពិន័យខ្ពស់ជាងមុន ពោលកម្រិតពិន័យបានកើនឡើងទ្វេដងបើធៀបនឹងការពិន័យចាស់។

Leave a Reply

Your email address will not be published. Required fields are marked *