សកម្មភាព​ចោរ​លួចស្លាកលេខ​រថយន្ដ​ ដែលមានតម្លែថ្លៃ បេី​ជនណា​យកលេខនេះ​ទៅ​ប្រេីប្រាស់​ខុសច្បាប់​លេីរថយន្តផ្សេង ម្ចាស់​រថយន្ត​មិនទទួល​ខុសត្រូវ​ឡេីយ ព្រោះពេលនេះជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងហើយ

ករណីលួចស្លាកលេខរថយន្ត​ នៅតែបន្តកេីតមានឡេីង​បេីទោះបីជា​បទល្មើស​ទាំងនេះត្រូវ​បាន​សមត្ថកិច្ច​ធ្វើ​ការ​បង្រ្កាប​បានជា​ញឹកញាប់​ក៏ដោយ។ ជាក់ស្ដែង​​ បុរសម្នាក់បានចតរថយន្តម៉ាក​ Range Rover ពណ៌​ ស​ នៅមុខផ្ទះ ស្រាប់តែត្រូវចោរលួចដោះស្លាកលេខចេញ​ ទាំងដែលស្លាកលេខនោះជាលេខពិសេស​ដាក់ឈ្មោះយ៉ាងណាក្តី។

យ៉ាងណា​មិញ​ នៅមុន​នេះ​បន្តិច​ នាល្ងាចថ្ងៃទី​១២​ ខែឧសភា​ ឆ្នាំ​២០២០​ នេះ​ យោង​តាម​រយៈ​ការ​បង្ហោះ​ចេញ​ពី​គេហទំព័រ​ផេក​ហ្វេសប៊ុក​របស់​លោក​ ផែង​ វណ្ណៈ​ បាន​ឲ្យដឹងថា​៖«សកម្មភាព​ចោរ​លួចស្លាកលេខ​រថយន្ដ​ របស់​ជនរងគ្រោះ​ នៅសង្កាត់​ទឹក​ល្អក់​៣​ ខណ្ឌ​ទួលគោក​ កាលពី​យប់ថ្ងៃទី​១១​ ឆ្លងចូលថ្ងៃទី​១២​ ខែ​ឧសភា​ ឆ្នាំ​២០២០​។

ជនរងគ្រោះ​បានដាក់ពាក្យបណ្ដឹងទៅ​ នគរបាល​ប៉ុស្តិ៍​រដ្ឋ​បាល​ទឹក​ល្អក់​៣​ និងបានបេីកស្លាកលេខថ្មីវិញហេីយ​ ។លេខរថយន្ត​ដែល​ចោរ​លួច​យកទៅ​គឺ​ស្លាកលេខ​ កម្ពុជា​ AMATAK68 រថយន្ដ​ Range Rover ពណ៌​ ស​ ។ ដូច្នេះ​ បេី​ជនណា​យកលេខនេះ​ទៅ​ប្រេីប្រាស់​ខុសច្បាប់​ចាប់​លេីរថយន្តផ្សេង ម្ចាស់​រថយន្ត​មិនទទួល​ខុសត្រូវ​ឡេីយ»​។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព khmerosja

Leave a Reply

Your email address will not be published. Required fields are marked *