រថយន្តដឹកស្រាបៀរកម្ពុជាមួយគ្រឿង ក្រឡាប់ផ្ងារជើងឡើងលើចាក់ចោលអស់ស្រាបៀរជាច្រើនកេះពេញផ្លូវ កាលពីវេលាជិតភ្លឺថ្ងៃនេះ (មានវីដេអូ)
ខេត្តកំពង់ធំ ៖ ថ្ងៃទី ១២ ខែឧសភា ឆ្នាំ២០២០ កាលពីវេលាម៉ោង ០៥និង៤០នាទី(ជិតភ្លឺ) លើកំណាត់ផ្លូវជាតិលេខ ០៦ (ផ្លូវវាងក្រុងស្ទឹងសែន) ស្ថិតនៅក្នុង ភូមិព្រៃតាហ៊ូ សង្កាត់ព្រៃតាហ៊ូ ក្រុងស្ទឹងសែន ខេត្តកំពង់ធំ មានករណីគ្រោះថ្នាក់ចរាចរណ៍បង្កឡើងដោយខ្លួនឯង បណ្ដាលឲ្យខូចខាតស្រាបៀរកម្ពុជាមួយចំនួន រថយន្ដ ០១ គ្រឿង ប៉ុន្ដែមិនមានរបួសដល់មនុស្សឡើយ ។
មន្ត្រីនគរបាលក្រុងស្ទឹងសែន បានឲ្យដឹងថា ៖ រថយន្តម៉ាកហ៊ីយ៉ិនដាយ ក្បាលពណ៌ខៀវ ផ្លាកលេខភ្នំពេញ៣E.៣៥២២ របស់ក្រុមហ៊ុនស្រាបៀរកម្ពុជា សណ្តោងស៊ឺមីរ៉ឺម៉កផ្លាកលេខភ្នំពេញ៤A.៤៨៨៩ ផ្ទុកស្រាបៀរកម្ពុជា (បើកបរទិសដពីត្បូងទៅជើង) អ្នកបើកបរឈ្មោះ សារ៉ាត់ ពិសិត អាយុ ២២ឆ្នាំ រស់នៅខ័ណ្ឌ ដង្កោ រាជធានីភ្នំពេញ ។
សមត្ថកិច្ចជំនាញបានបញ្ជាក់ឲ្យដឹងថា មូលហេតុបឋមដែលបង្កឡើងដោយអ្នកបើកបររថយន្ដបើកបរក្នុងស្ថានភាពងងុយ ។
សូមបញ្ជាក់ថា ជានិច្ចកាល លោកឧត្តមសេនីយ៍ទោ អ៊ុក កុសល ស្នងការនគរបាលខេត្តកំពង់ធំ តែងតែអំពាវនាវ ដល់ប្រជាពលរដ្ឋទូទៅ គ្រប់ស្រទាប់វណ្ណ:និងមូលដ្ឋានឃុំ-សង្កាត់ ជាពិសេសអ្នកបើកបរលើដងផ្លូវ ត្រូវចូលរួមគោរព អនុវត្តច្បាប់ចរាចរណ៍ផ្លូវគោក ដើម្បីរឹតបន្តឹងច្បាប់ចរាចរណ៍ផ្លូវគោក ក្នុងគោលបំណង បង្ការ ទប់ស្កាត់ កាត់បន្ថយអត្រាកំនើន នៃគ្រោះថ្នាក់ចរាចរណ៍ផ្លូវគោក ថែរក្សាបាន អាយុជីវិត ទ្រព្យសម្បត្តិ ឯកជន និងសាធារណៈ ស្របតាមអនុក្រិត្យលេខ ៣៩អនក្រ.បក ចុះថ្ងៃទី ១៧ ខែ មីនា ឆ្នាំ២០២០។
ប្រភព៖thmeyload