រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី សម្រេចបង្កើតគណៈកម្មការដឹកនាំយុទ្ធនាការដោះស្រាយការកកស្ទះសំណុំរឿង នៅតាមសាលាដំបូងរាជធានី-ខេត្ត
រដ្ឋមន្ត្រីក្រសួងយុត្តិធម៌ថ្មី ឯកឧត្តម កើត រិទ្ធ បានសម្រេចបង្កើតគណៈកម្មការដឹក នាំយុទ្ធនា ការដោះស្រាយការកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង រាជធានី -ខេត្ត (គ.យ.ក.ស.)ដែលមានភារកិច្ចច ដូចជា ៖
ទី១-ដឹកនាំ និងសម្របសម្រួលការងាររួមលើការអនុវត្ត យុទ្ធនាការ ដោះស្រាយបញ្ហាកកស្ទះ សំណុំរឿងនៅតាមសាលាដំបូង និងអយ្យការ អមសាលាដំបូងរាជធានី ខេត្ត។
ទី២-ដាក់ចេញនូវគោលការណ៍ណែនាំ វិធាននានា និងផែនការសកម្មភាព ចាំបាច់ដើម្បីអនុវត្តយុទ្ធនាការ ឲ្យមានប្រសិទ្ធភាព សំដៅរួមចំណែក លើកម្ពស់ សមត្ថភាព ស្ថាប័ន ក្នុងការបម្រើ សេវាយុត្តិធម៌ឲ្យបានល្អប្រសើរ ក៏ដូចជារួមចំណែកកាត់បន្ថយភាពចង្អៀតណែននៅពន្ធនាគារ។
ទី៣-ដាក់ចេញនូវដំណោះស្រាយបញ្ហាប្រឈម នានាដែលកើតចេញពីការអនុវត្តយុទ្ធនាការ និងទី៤-តាមដាន ត្រួតពិនិត្យ និងវាយតម្លៃ ការអនុវត្តយុទ្ធនាការ។
ប្រភព៖thmeyload