មកទស្សនាកម្រងរូបភាពរបស់ កូនជ្រូកតូចៗ Cute Cute

តោះមើលរូបភាពរបស់ពពួកជ្រូកទាំងនេះបន្តិចមើល ចាំមើលថា តើអ្នកចាប់អារម្មណ៍សត្វចិញ្ចឹមប្រភេទនេះដែរទេ?

ជ្រូកប្រភេទតូច ដែលត្រូវបានគេហៅថា teacup pig ឬ micro pigs ឬក៏ mini pigs ពួកវាគឺជាសត្វចិញ្ចឹមដ៏វៃឆ្លាតមួយ និងងាយស្រួលចិញ្ចឹមទៀតផង ហើយអ្វីដែលសំខាន់នោះ គឺពួកវាមើលទៅពិតជាគួរឱ្យស្រលាញ់មែនទែន។


ចំណែកឯជ្រូកតូចមួយប្រភេទទៀតនោះ ត្រូវបានគេអោយឈ្មោះថា ជ្រូកហ្គីណេ (guinea pig)ឬ ជ្រូកកណ្ដុរប្រែង ដោយសារតែមានមានខ្លួនតូចប៉ុនកណ្ដុរប្រែង ដែលខ្មែរហៅថា កណ្ដុរបារាំង។

កាលពីមុន ជ្រូកហ្គីណេត្រូវបានគេយកធ្វើជាអាហារ តែក្រោយមកវាបានក្លាយទៅជាសត្វចិញ្ចឹមមួយប្រភេទនៅតាមផ្ទះវិញ។ ប្រភេទជ្រូកហ្គីណេនេះមិនមែនជាប្រភេទសត្វព្រៃទេ។ ពួកវាងាយស្រួលចិញ្ចឹមណាស់ ហើយពួកវាតែងតែនៅជាក្រុម ចំពោះការស្វែងរកអាហាររបស់ពួកវាគឺពិបាកបន្តិចដោយសារមានមាឌតូច។

ប្រភព៖sakkarach

Leave a Reply

Your email address will not be published. Required fields are marked *