តា​មការពិត​ រថយន្ដ​ ខម ដែលជនបង្កឈ្មោះ​ ឈុត​ សារ៉េត​ យក​ទៅចតប្លុងចោល​នៅដីឡូតិ៍មួយកន្លែង កាលពីថ្ងៃទី២៥​ ខែមេសា​ គឺ​មិនមែន…

បន្ទាប់ពីមានកិច្ចខិតខំប្រឹងប្រែងពី សមត្ថកិច្ច ដែលមាន លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានធ្វើការអន្តរាគមន៍ដោយផ្ទាល់ រហូតឈានទៅដល់បំបែកសំណុំរឿងក្ដីរថយន្ដ ខ ម បានបុកបុរសម្នាក់ស្លា ប់ យ៉ាង អាណោចអាធ័ម កាលពីពេលថ្មីៗនេះ និងបានកំណត់អត្តសញ្ញាណជនបង្ក
រួចមក ពេលនោះក្រុមគ្រួសារជនបង្ក ក៏បានចូលខ្លួនមកដោះស្រាយដែរ ប៉ុន្តែជនបង្កវិញ កំពុងតែរត់គេចខ្លួននៅឡើយ។

ជុំវិញករណីខាងលើនេះដែរ កាលពីយប់ ថ្ងៃទី១០ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានមានប្រសាសន៍បញ្ជាក់ឲ្យដឹងថា៖“រកឃើញហើយ ចំ១០០%ហើយ! រថយន្ត Ford ចង្កូតស្តាំ ព័ត៌ត្រីអុី ស្លាកលេខ ខ ម០២ ២.៤៦០៤ មានស្លាកស្នាមបុកបែក
ចង្គៀងមុខ កំពិតជ្រុងខាងឆ្វេងរបស់ឈ្មោះ ឈុន សារ៉េត បង្កគ្រោះថ្នាក់បណ្តាលអោយបុរសម្នាក់ស្លា ប់ កាលពីយប់ថ្ងៃទី២៥ ខែមេសា ឆ្នាំ២០២០”។

យ៉ាងណាមិញ នៅក្នុងរឿងរ៉ាវស្វែងរកឃើញរថយន្ដ ខម ខាងលើ គឺមានការភ័ន្ដច្រឡំបន្ដិច ព្រោះដោយសារអ្នកបំភ្លឺឈ្មោះ ព្រំ គីមសេង ភេទស្រី អាយុ៤៧ឆ្នាំ ជាអ្នកចាំដី និងជាអ្នករកឃើញរថយន្ដ ខម ចតចោលនៅដីចំការមួយកន្លែងនោះ គឺមានការយល់ច្រឡំ ដោយគាត់គិតថា ដីចំការនោះ គឺជាដីរបស់ឯកឧត្ដម ស៊ុន ចាន់ថុល រដ្ឋមន្រ្ដីក្រសួងសាធារណការ និងដឹកជញ្ចូន។

ទាក់ទងចំពោះរឿងរ៉ាវ នៃការភ័ន្ដច្រឡំនេះដែរ កាលពីម្សិលមិញនេះ ថ្ងៃទី១២ ខែឧសភា ឆ្នាំ២០២០ លោកឧត្ដមសេនីយ៍ ទី ចំរើនកុសល បានចេញសេចក្ដីកែតម្រូវ ដោយមានខ្លឹមសារដូចតទៅ៖”សេចក្តីកែតម្រូវ! ករណីរកឃើញរថយន្ត ford ស្លាកលេខ ខ.ម ព័ណ៌ត្រីអុី របស់ជនបង្កឈ្មោះ ឈុន សារ៉េត ដែលចតចោលនៅលើដីឡូតិ៍មួយកន្លែងស្ថិតនៅក្នុងភូមិព្រែកបិ ឃុំកោះធំខ ស្រុកកោះធំ ខេត្តកណ្ដាល គឺដីនោះមិនមែនរបស់ឯកឧត្តម ទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល រដ្ឋមន្ត្រីក្រសួងសាធារណការ និងដឹកជញ្ជូន នោះទេ។

មូលហេតុដែលនាំអោយមានការយល់ច្រឡំបែបនេះ គឺដោយសារឈ្មោះ ព្រំ គីមសេង ភេទស្រី អាយុ៤៧ឆ្នាំ ដែលជាអ្នករាយការណ៍ទៅសមត្ថកិច្ចយល់ច្រឡំថាជាដីរបស់ឯកឧត្តមទេសរដ្ឋមន្ត្រី។ ហើយមូលហេតុដែលនាំអោយយល់ច្រឡំបែបនេះ គឺដោយសារកន្លងមកឃើញឯកឧត្តមទេសរដ្ឋមន្ត្រី ស៊ុន ចាន់ថុល តែងតែអញ្ជើញទៅគោរពប្រតិបត្តិផ្នូរជីដូនជីតារបស់ឯកឧត្តម ដែលមានទីតាំងនៅទល់មុខគ្នានិងដីឡូតិ៍ដែលឈ្មោះ ឈុន សារ៉េត យករថយន្តទៅចតចោលនោះ។ អាស្រ័យដូចបានជម្រាបជូនខាងលើ សូមប្រជាពលរដ្ឋជ្រាបជាព័ត៌មាន និងធ្វើការកែតម្រូវ។ សូមអរគុណ”។

ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *