ផ្ដើមពីសិស្សប្អូនសិស្សច្បងរួមមហាវិទ្យាល័យ រហូតក្លាយជាសិស្សប្អូនសិស្សច្បងរួមសាលាវិជ្ជាជីវៈ ហើយទីបញ្ចាប់ក៏ក្លាយជាបែបនេះ

តីស្នេហា​ និងក្តីស្រលាញ់​ចំពោះ​គ្នា​ វាមិនមែនជារឿង​ចៃដន្យ​នោះ​ទេ​ គឺសុទ្ធតែជា​និស្ស័យ​ និងជាអ្វីៗ​ធ្លាប់បាន​សាង​រួមគ្នាពី​អតីត​ជាតិ​ នេះបើយើង​និយាយបែបជំនឿ​ ប៉ុន្តែ​បើសិនជាយើងបានជួបអ្នកដែលយើង​ពេញចិត្ត​ និងស្រលាញ់ហើយនោះ​ គួរតែចេះ​ថែរក្សា​ឲ្យ​បានល្អ​ កុំដល់ពេលដែលបាត់បង់ហើយ​ ទើបស្តាយក្រោយនោះ។

ដោយឡែក​ ងាកទៅមេីល​គូស្នេហ៍​មួយ​គូ​នេះវិញបាន​ធ្វើ​ឲ្យ​ប្រិយមិត្ត​ និង​មហាជន​ជាច្រើន​នៅ​លើ​បណ្ដាញ​សង្គម​ហ្វេសប៊ុក​បានមានការ​ចាប់​អារម្មណ៍​ជាខ្លាំង​ ខណៈដែល​អ្នកទាំងពីរជា​មិត្ត​រួម​ថ្នាក់​នឹងគ្នា​ រហូត​មាន​ចិត្ត​ស្រលាញ់​គ្នា​ ហេីយ​ថ្មី​ៗនេះអ្នកទាំងពីរក៏បាន​សម្រេចចិត្ត​កាន់ដៃគ្នាចូលរោងការ​ ក្រោមការ​ដឹងលឺពីចាស់ទុំទាំងសងខាង។

ក្នុង​នោះដែរ​ បេីយោងតាម​រយៈ​គណនី​ហ្វេសប៊ុក​ឈ្មោះ​ San Vicheka ដែលត្រូវ​ជា​កូន​ក្រមុំ​បានបង្ហាញ​ពី​អារម្មណ៍​រំភើប​រីករាយ​ជា​ខ្លាំង​ និងបាន​មានការ​រៀប​រាប់​ឲ្យ​ដឹង​ថា​៖«ផ្ដើមពីសិស្សប្អូនសិស្សច្បងរួមមហាវិទ្យាល័យ រហូតក្លាយជាសិស្សប្អូនសិស្សច្បងរួមសាលាវិជ្ជាជីវៈ ហើយទីបញ្ចាប់ក៏ក្លាយជាបែបនេះ»។

Leave a Reply

Your email address will not be published. Required fields are marked *