ពេញចិត្តស្តុក! ស្របពេលពិភពលោកំពុងតែផ្ទុះកូវីដ១៩ខ្លាំង ស្រាប់តែក្រុមរាំសែងមឈូស ដាក់មួយម៉ាត់យ៉ាងខ្លីថា (មានវិដេអូ)

អាហ្វ្រិក៖ ប្រិយមិត្តប្រហែលជាស្គាល់ច្បាស់ហើយ ក្រុមរាំអាហ្រ្វិកលើកមឈូស ដែលកំពុងផ្ទុះការចាប់អារម្មណ៍ក្នុងបណ្ដាញសង្គម​ដែលទទួលបានប្រជាប្រិយភាព និងប្លែកធ្វើអោយមហាជនជាច្រើនផ្ទុះសំណើច។ យ៉ាងណាមិញស្របពេលកំពុងតែពិភពលោកផ្ទុះវីរុសកូរូណា

យ៉ាងខ្លាំងស្រាប់តែ លោកប៊េនចាមីន អាយដូ ជាមេក្រុម បានថ្លែងអំណរគុណទៅដល់ក្រុមគ្រូពេទ្យទាំងអស់នៅលើពិភពលោក ដែលបានខិតខំប្រឹងប្រែងព្យាបាលអ្នកជំងឺកូវីដ-១៩។ ហើយជាចុងក្រោយ លោកបាន

និយាយពាក្យមួយឃ្លាដើម្បីផ្ដាំផ្ញើទៅកាន់ប្រជាពលរដ្ឋថា «នៅផ្ទះដោយសុវត្ថិភាព ឬមករាំជាមួយពួកយើង»។

ប្រភព៖we-kh

Leave a Reply

Your email address will not be published. Required fields are marked *