ឃើញសង្សារឡើងរាំញ៉ាក់គូទលើឆាកទំនងពេក ខាងប្រុសទ្រាំមិនបានហក់ធាក់ចំកណ្ដាលមុខបះជើង ផ្អើលពេញក្លិប (មានវីដេអូ)

ប្រេស៊ីល៖ នារីម្នាក់ត្រូវបានមិត្តប្រុសរបស់នាងហក់ធាក់ចំកណ្ដាលមុខ ក្រោយពីនាងរាំញ៉ាក់គូទលើឆាក។ ហេតុការណ៍នេះបានកើតឡើងនៅក្នុងក្លិបកម្សាន្ត Clube VIP venue ដែលស្ថិតនៅក្នុងរដ្ឋ Pojuca ប្រទេសប្រេស៊ីល។

ប្រភពបានឲ្យដឹងថា វីដេអូឃ្លីបនោះត្រូវបានគេថតជាប់ អំឡុងពេលការសម្ដែងរបស់តារាចម្រៀង O Poeta។

យោងតាមវីដេអូបានបង្ហាញឲ្យឃើញថា នារីម្នាក់កំពុងរាំញ៉ាក់គូទលើឆាក យ៉ាងសប្បាយនៅពីមុខហ្វូងមនុស្សជាច្រើន។ បន្ទាប់មក ស្រាប់តែបុរសពាក់អាវពណ៌ក្រហមបានស្ទុះទៅហក់ធាក់នាងមួយជើងចំកណ្ដាលមុខ បណ្ដាលឲ្យបះជើងផ្ងារក្រោយ។

លោក Jhon Santana ជាអ្នកគ្រប់គ្រងកម្មវិធីនៅយប់នោះបានឲ្យដឹងថា យុវវ័យទាំងពីរនាក់នោះគឺត្រូវជាសង្សារនឹងគ្នា។ ខាងប្រុសមានចិត្តប្រច័ណ្ឌ ក្រោយពីឃើញមិត្តស្រីរបស់ខ្លួនឡើងរាំញ៉ាក់គូទបែបនេះ។

ក្រោយពីហេតុការណ៍នេះកើតឡើងរួចមក តារាចម្រៀង O Poeta បានបង្ហោះជាសារមួយនៅលើគណនីបណ្ដាញសង្គមរបស់ខ្លួន ដោយសរសេរថា៖

«ប្រសិនបើនរណាម្នាក់ជាមនុស្សរើសអើង និងមិនចង់ឃើញការរាំរបៀបស៊ិចស៊ី សូមកុំមកទស្សនាការសម្ដែងរបស់ខ្ញុំ។»
យ៉ាងណាមិញ ខាងប្រភពក៏មិនច្បាស់ដែរថា ចំពោះហេតុការណ៍ខាងលើនេះ ប៉ូលិសនឹងចាត់វិធានការចំពោះបុរសនោះយ៉ាងណានោះទេ។




ប្រភព៖khmerload

Leave a Reply

Your email address will not be published. Required fields are marked *