បុរសម្នាក់ដែលបា​ញ់ស​ម្លា​ប់សត្វ «កេងកេងធំ» បានចូលខ្លួនមកសុំទោសសាធារណជន និងធ្វើកិច្ចសន្យាឈប់ប្រព្រឹត្តកំហុស ព្រមទាំងបានសារភាពថា…(មានវីដេអូ)

ដូចដែលប្រិយមិត្ដបានទទួលជ្រាបរួចមកហើយ ដែលកាលពីម្សិលមិញនេះ មហាជន ក៏ដូចជាបុគ្គលល្បីៗជាច្រើនរូប បានសម្ដែងការខឹងសម្បារជាខ្លាំង ចំពោះបុរសម្នាក់ បានបា ញ់ សម្លា ប់ សត្វកេងកង ដែលជាប្រភេទសត្វដ៏កម្រ នៅក្នុងប្រទេសកម្ពុជារបស់យើង ដែលវាសឹងតែជិតផុតពូជទៅហើយ។

យ៉ាងណាមិញ នាខណៈពេលនេះដែរ ថ្ងៃទី១៣ ខែឧសភា ឆ្នាំ២០២០ បុរសដែលបានបា ញ់សម្លា ប់ សត្វកេងកងរួចបង្ហោះនៅលើបណ្ដាញសង្គម ហ្វេសប៊ុកនោះ បានចូលខ្លួនមកទទួលស្គាល់កំហុសហើយ និងបានសុំទោសជាសាធារណៈ ហើយធ្វើកិច្ចសន្យាឈប់ ប្រព្រឹត្តកំហុសសម្លា ប់ សត្វព្រៃដូច្នេះទៀតហើយ ចំពោះមុខសមត្ថកិច្ច នៃក្រសួងបរិស្ថាន។

ក្នុងលិខិតសុំទោសរបស់បុគ្គលខាងលើនេះ មានខ្លឹមសារដូចតទៅ៖”ខ្ញុំបាទឈ្មោះ គ្រុយ ចំរើន ភេទប្រុស អាយុ៣៣ឆ្នាំ សូមទទួលស្គាល់ការពិត ដែលបា ញ់សម្លា ប់សត្វ «កេងកងធំ» ចំនួនមួយក្បាល ស្ថិតនៅក្នុងរមណីយដ្ឋាន ទឹកធ្លាក់ ៩ ជាន់នៅភូមិតេជោអភិវឌ្ឍន៍ ស្រុកឈូក ខេត្តកំពត។ ខ្ញុំបាទសុំទោសប្រជាពលរដ្ឋកម្ពុជាទាំងអស់ សូមអភ័យទោសដល់រូបខ្ញុំបាទ និងឈប់ប្រព្រឹត្តកំហុសបែបនេះទៀតហើយ។ សូមបងប្អូនប្រជា ពលរដ្ឋកុំយកគំរូតាមរូបខ្ញុំបាទ។ ខ្ញុំសូមសន្យានឹងប្រគល់អាវុ ធ ដែលបានបា ញ់ សត្វកេងកងនោះ មកក្រសួងបរិស្ថាន យ៉ាងយូរបំផុត ថ្ងៃទី១៥ ខែឧសភា ឆ្នាំ២០២០”។

សូមទស្សនាវីដេអូខាងក្រោម


ប្រភព khmerosja

Leave a Reply

Your email address will not be published. Required fields are marked *