ក្តៅៗ ឯកឧត្តម ខៀវ កាញារីទ្ធ រដ្ឋមន្ត្រីក្រសួងព័ត៍មាន បានសម្រេចលុបអាជ្ញាបណ្ណវិទ្យុ FM99.75 និងគេហទំព័រឈ្មោះ រិទ្ធិ សែន ដោយសារតែមូលហេតុ…

នារសៀលថ្ងៃពុធ​ ៧រោច​ ខែ​ពិសាខ​ ឆ្នាំ​ជូត​ ទោស័ក​ ពស​ ២៥៦៤​ ត្រូវ​នឹងថ្ងៃទី​១៣​ ខែឧសភា​ ឆ្នាំ​២០២០​ នេះ​ ក្រសួងព័ត៌មានបាន​ចេញ​សេចក្ដី​ប្រកាស​សម្រេចលុបអាជ្ញាបណ្ណគេហទំព័រឈ្មោះ រិទ្ធិ សែន ។ យោងតាម​សេចក្តី​សម្រេច​របស់​ក្រសួង​ព័ត៌មាន​ក្នុង​ប្រការ១បាន​មាន​ការ​បញ្ជាក់​រៀប​រាប់​ឲ្យដឹងថា​៖​

លុប​ប្រកាស​លេខ២៨២ព.ម.ប្រ.ក​ ចុះ​ថ្ងៃទី​២៨​ ខែឧសភា​ ឆ្នាំ​២០១៤​ អនុញ្ញាត​ឲ្យ​លោក​ សុខ​ ឧត្ដម​ បេីក​ស្ថានីយ​វិទ្យុ​FM99.75MHz នៅខេត្ត​កំពង់ឆ្នាំង​ និង​ប្រកាស​លេខ៤៣៥ព.ម.ប្រ.ក​ ចុះ​ថ្ងៃទី​២៨​ ខែ​ធ្នូ​ ឆ្នាំ​២០១៨​ អនុញ្ញាត​ឲ្យ​លោក​ សុខ​ ឧត្ដម​ បេីក​គេហទំព័រ​ឈ្មោះ​ រិទ្ធី​សែន​ rithysen

ដោយម្ចាស់​អាជ្ញា​បណ្ណ​​បានផ្សព្វផ្សាយ​ព័ត៌មាន​បំ​ផ្លេីស​ការពិត​ ញុះញង់​ឱ្យ​កេីតមាន​អំពើ​ហិង្សា​ បង្កការ​រេីសអេីង​ពូជសាសន៍​ បង្ក​អសន្តិសុខ​ និង​ចលាចល​នៅក្នុង​សង្គម​ ដែលជា​ការំលោភបំពានលើវិជ្ជាជីវៈ និង កិច្ចសន្យាដែលសាមីខ្លួនបានតម្កល់ទុកនៅក្រសួងព័ត៌មាន។ ព័ត៌មាន​លំអិត​ សូម​អាន​សេចក្ដី​ប្រកាស​របស់​ក្រសួង​ព័ត៌មាន​ដូច​តទៅ​។


ប្រភព៖ khmerosja

Leave a Reply

Your email address will not be published. Required fields are marked *